កំសត់ខ្លាំងណាស់ ម្ចាស់ថ្លៃអើយ...កុមារី វុទ្ធី ស្រីនិត អង្គុយហូបបាយដែលច្រកមកពីផ្ទះ នៅមុខបន្ទប់រៀន ពេលម៉ោងចេញលេង ព្រោះតែគ្មានលុយទិញនំញុាំដូចមិត្តភក្តិរួមថ្នាក់...
ស៊ីហៀង
-

មនុស្សម្នាក់ៗនៅក្នុងលោកយើងនេះ គ្មាននរណាម្នាក់កើតមកចង់ក្រនោះទេ ហើយក៏គ្មាននរណាម្នាក់ ចង់រស់នៅលំបាកវេទនា គ្មានអ្វីហូប គ្មានអ្វីស្លៀក គ្មានសូម្បីតែគ្មានអ្វីញុាំនោះទេ។ ដោយឡែកជីវិតក្មេងស្រីតូចគួរឲ្យអាណិតម្នាក់ ដែលកំពុងតែស្លៀកសំលៀកបំពាក់សិស្សសាលា អង្គុយហូបបាយនៅមុខបន្ទប់រៀនដែលមើលទៅពិតជាគួរឲ្យខ្លោចចិត្តជាខ្លាំង ។

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា "សាលាបឋមសិក្សាទ្រុងខ្លា" បានបង្ហោះសារថា" វុទ្ធី ស្រីនិត ជាសិស្សដែលរៀនថ្នាក់ទី 2 “ក”នៃសាលាបឋមសិក្សាទ្រុងខ្លា ហើយក៏ជាកុមារីម្នាក់ដែលមានការតស៊ូ ទោះបីស្ថានភាពគ្រួសារយ៉ាងណាក៏ដោយ។រូបភាពថតដោយចៃដន្យក្នុងម៉ោងចេញលេង។ ទីតាំងសាលា នៅភូមិ ចម្លងរមាំងលើ ឃុំអូរសំរិល ស្រុកសំឡូត ខេត្ត បាត់ដំបង។ លេខទូរសព្ទនាយកសាលា (092 812 650 តែមួយខ្សែគត់)"។

ទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើន ពិតជាខ្លោចចិត្តជាខ្លាំង ហើយក៏មានបងប្អូនជាច្រើន ស្ទើរតែស្រក់ទឹកភ្នែក ពេលដែលបានឃើញរូបភាពបែបនេះ។ ព្រហ្មលិខិត ពិតជាមិនអាណិតដល់មនុស្សភ្នែកខ្មៅៗ ដែលកំពុងតែជួបនូវបញ្ហា ជួបនូវទុក្ខលំបាក៕

ប្រភព៖ សាលាបឋមសិក្សាទ្រុងខ្លា