ពុទ្ធោលោកតាអេីយ...លោកកំសត់ មានព្រះជន្ម៨៥ឆ្នាំ រាល់ថ្ងៃធាក់ស៊ីក្លូនៅម្តុំផ្សារកណ្តាល ដើម្បីចិញ្ចឹមជីវិត បងប្អូនបើបានជួបលោកតា សូមជួយលោកតាផង ព្រោះថាមានថ្ងៃខ្លះគាត់ដាច់បានក៏មានដែរ...មានវិដេអូ
ស៊ីហៀង
-

ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់ បងស្រីអូនហើយ ដែលគាត់បានជួយដល់សង្គម ជាច្រើន ដែលនេះគឺជាមូលហេតុធ្វើឲ្យបងប្អូនជាច្រើន គោរពស្រលាញ់ និងគាំទ្ររាល់ទង្វើររបស់បងស្រី​ ដែលគាត់បានជួយដល់ជនទីទាល់ក្រ ដែលកំពុងតែជួបនូវការលំបាក ព្រមទាំងបានជួយដល់លោកពូលោកអ៊ុំ លោកតាធាក់ស៊ីក្លូ នារដូវបុណ្យចូលឆ្នាំចិននេះផងដែរ។

បើយោងតាមគណនីហ្វេសប៊ុករបស់ ស្រីអូន សម្រស់ធម្មជាតិ នៅមុននេះបន្តិច បានជួបលោកតាម្នាក់ ដែលគាត់ជាអ្នកធាក់ស៊ីក្លូ មានព្រះជន្ម85ឆ្នាំ ទៅហើយ តែគាត់នៅតែតស៊ូដើម្បីជីវិត។ លោកតាបានប្រាប់ថា ប្រពន្ធ កូនរបស់គាត់បានស្លា ប់អស់ហើយ ហើយរាល់ថ្ងៃគាត់មានតែខ្លួនមួយទេ និងរស់នៅដោយពឹងលើការធ្លាក់ស៊ីក្លូ ដើម្បីចិញ្ចឹមជីវិតតែប៉ុណ្ណោះ។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់ ស្រីអូន សម្រស់ធម្មជាតិ បានបង្ហោះសារថា "ព្រះជន្ម85ឆ្នាំនៅធាក់សុីក្លូចិញ្ចឹមជីវិត?ពុទ្ធោលោកតាអេីយ?។ សូមជួយស៊ែរដល់សប្បុរសជនផងក្រែងមានបងប្អូនជួយដល់លោកតា??? គាត់នៅម្ដុំផ្សារកណ្ដាលបងប្អូនទៅដល់ឃេីញគាត់ហេីយ?"៕

សូមទស្សនាវិដេអូទាំងអស់គ្នា៖