មានសង្ឃឹមហើយ​ ទីបំផុតពេលនេះចិនអាចព្យាបាលជម្ងឺផ្លូវដង្ហើមកាចសាហាវថ្មី Coronavirus ជាដាច់បានមួយករណីហើយ
ស៊ីហៀង
-

មួយរយៈនេះនៅលើបណ្ដាញសង្គម ក៏ដូចជាពិភពលោកបានបង្ហាញពីក្ដីបារម្ភយ៉ាងខ្លាំង​ទៅលើជម្ងឺផ្លូវ​ដង្ហើមដ៏កាចសាហាវថ្មីមួយដែលបង្ករឡើង​ដោយវីរុសឈ្មោះថា Coronavirus នោះ។ មានមនុស្ស​ប្រមាណជា ៩នាក់បានស្លាប់ ហើយប្រមាណជាជិត ១ពាន់នាក់ទៀត​បានឆ្លង​ជម្ងឺមួយនេះ និង​ទទួលបានការព្យាបាលពិសេស។

យ៉ាងណាក៏ដោយប៉ុន្មានម៉ោងមុននេះ បើតាមការចុះផ្សាយពីសំណាក់សារពត៌មានរុស្សី RT បានឱ្យដឹង​ថា អ្នកជម្ងឺម្នាក់ដែលមានផ្ទុកវីរុស Coronavirus ត្រូវបានព្យាបាល​ឱ្យជាដាច់​ ហើយអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ មានសេរីភាពពេញទីដូចមនុស្ស​ធម្មតាវិញ។

បើតាមការរាយការណ៍ពីប្រភពសារពត៌មានដដែល បានឱ្យដឹងបន្តទៀតថា ការព្យាបាលត្រូវ​ធ្វើឡើង​ប្រមាណជា ៦ថ្ងៃ ទៅលើស្រ្តីម្នាក់ឈ្មោះ Chen ដែលគាត់ធ្លាប់ស្នាក់នៅ ​Wuhan កន្លែង​ដែលផ្ទុះរោគនេះផ្ទាល់ ហើយការធ្វើតេស្ដឈាមឃើញថាវីរុស​នេះនៅផ្ទុកពេញក្នុងឈាម។

បន្ទាប់ពីឆ្លងកាត់ការពិសោធន៍ និងព្យាបាលពិសេស​រួចមក គាត់​បានក្លាយជាមនុស្ស​ដំបូង​ដែលត្រូវ​ព្យាបាលពីជម្ងឺរលាកផ្លូវ​ដង្ហើម​នេះ។ គូសបញ្ចាក់ថាមកទល់នឹងពេលនេះរដ្ឋាភិបាលចិនកំពុងតែ​ប្រញាប់ប្រញាល់សាងសង់មន្ទីរពេទ្យមួយដោយប្រើពេលតែ ១០ថ្ងៃប៉ុណ្ណោះ ដើម្បី​ព្យាបាល​អ្នកជម្ងឺមានផ្ទុកវីរុសកាចសាហាវមួយនេះ។ ប្រភព ៖ business cambodia