កម្ពុជាផ្អាកជើងហោះហើរពីចិនជា​បណ្តោះ​អាសន្ន ខណៈប្រទេសជាប់យើង វៀតណាម កំពុងឆ្លងវីរុសនេះ
ស៊ីហៀង
-

បងប្អូនច្បាស់ជាបានជ្រាបហើយថា វីរុស Coronavirus កំពុងតែវាយប្រហាយ៉ាងខ្លាំងនៅប្រទេសចិននិងដែលបណ្តាលឲ្យមានអ្នកស្លា ប់ ជាច្រើននាក់ ដោយសារតែឆ្លង  វីរុស Coronavirus ប្រភេទនេះ ហើយនៅពេលនេះវាបានរីករាលដាលយ៉ាងលឿន មានមនុស្សប្រមាណ៤០នាក់ហើយបានស្ លាប់ វីរុសកាចសាហាវនេះទៀតសោតក៏បានមកដល់វៀតណាមដែលជាប្រទេសជិតខាងយើងហើយ។

គួរបញ្ចាក់ផងដែរថា គិតត្រឹមព្រឹកថ្ងៃទី24-មករា-2020 នេះ ជំងឺរលាកសួត ដែលបង្ករឡើង ដោយវី រុស កូរ៉ូណា ថ្មី អ្នកឆ្លងកើនដល់ 830ករណី ក្នុងនោះអាជ្ញាធរចិន កំពុងធ្វើតេស្តលើករណី សង្ស័យចំនួន1,072ករណី បន្ថែមទៀត។

ជាមួយគ្នានេះដែរ ពេលនេះកម្ពុជាបានផ្អាកជើងហោះហើរ ពីចិន មកកម្ពុជាជាបណ្តោះអាសន្ន ដើម្បីការពារជំងឹនេះឆ្លងមកកម្ពុជា ចំណែកឯនៅហ្វីលីពិនវិញ យន្តហោះដឹកទេសចរ ចិនជាង៥០០នាក់ ត្រូវបានបញ្ជារអោយត្រលប់ទៅវិញ។ នេះតាមការឲ្យដឹងពី រដ្ឋលេខាធិការដ្ឋាននៃអាកាសចរស៊ីវិលកម្ពុជា ឯកឧត្តម ជា អូន នៅកម្ពុជាមានករណីសង្ស័យជំងឺរលាកសួតថ្មីចំនួន 2ករណី តែបន្ទាប់ពីការពិនិត្យ គឺមិនមានបញ្ហានោះទេ។

ខាងក្រោមនេះគឺជា វិធីការពារពីការឆ្លងវីរុសកាចសាហាវ Coronavirus

១. ជៀសវាងចូលទៅកន្លែងចិញ្ចឹមសត្វ( បើគ្មានភារកិច្ច) ឬប៉ះពាល់ផ្ទាល់ជាមួយសត្វនៅតាមកសិដ្ឋានចិញ្ចឹមសត្វ និងទីផ្សារបក្សីរស់ ឬប៉ពាល់ផ្ទៃណាមួយដែលកខ្វក់ដូចជាលាមកសត្វជាដើម។

២. ជៀងវាងប៉ះសិទ្ធិ ឬទៅផ្សារលក់គ្រឿងសមុទ្រហួណាន់ ឬផ្សារដែលមានកសិដ្ឋានសត្វរស់ឬសត្វព្រៃឬ ដែលមានវីរុសកំពុងចរាចរ។

៣. ត្រូវលាងដៃឲ្យបានញឹកញ៉ាបជាមួយសាប៊ូ​និងទឹកស្អាតបន្ទាប់ពីប៉ះពាល់សត្វ ឬវត្ថុផ្សេងៗដែលអាចជាប្រភពចម្លងវីរុសនេះ។ ហើយត្រូវប្រកាន់ខ្ជាប់នូវអនាម័យ និងចំណីអាហារដែលមានសុវត្ថុភាពល្អ ព្រោះវីរុសនេះ ឆ្លងដោយសារអ្នកបិរភោគសាច់សត្វដែលមិនឆ្អិនល្អ។

៤. ជៀសវាងប៉ះពាល់ជាមួយអ្នកជំងឺផ្លូវដង្ហើម។

៥. អ្នកមានរោគសញ្ញាដង្ហើមស្រួចត្រូវខ្ទប់មាត់ និងច្រមុះនៅពេលក្អក ឬកណ្ដាស់។