អាសូរណាស់...លោកយាយកំសត់ អាយុ៧៩ឆ្នាំ គាត់សុខចិត្តទ្រាំលំ​បាកម្នាក់ឯង​ បណ្តុះកូន​ទាប​ កូន​ម្ទេស​យកទៅលក់នៅផ្សារ​ ដើម្បីចិ​ញ្ចឹម​ខ្លួន​ និងចិញ្ចឹមកូនមានសតិមិនគ្រប់គ្រាន់​ និងចៅ​ ស្រីម្នាក់ទៀតផង​...មានវិដេអូ
ស៊ីហៀង
-

ជីវិតរបស់មនុស្សយើងម្នាក់ៗ កើតមកតែងប្រាថ្នាចង់រស់នៅស្រួលនាពេលអនាគត និងចង់មានផ្ទះនៅស្រួល មានលុយចាយពេញដៃ នៅពេលខ្លួនចាស់ ។ បើយើងងាកមកមើលទៅលើជីវិតរបស់លោកយាយម្នាក់ ដែលកំពុងតែរស់នៅក្នុងខ្ទមចាស់ ទ្រុឌទ្រោម មិនអាចមានអ្វីពិសារគ្រប់គ្រាន់ ដូចគេ។

នៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Phorn Chetra បានបង្ហោះសារថា "អាសូរលោកយាយអាយុ៧៩ឆ្នាំហើយ​ដោយកូនក្រពេក គាត់សុខចិត្តទ្រាំលំ​បាកម្នាក់ឯង​ បណ្តុះកូន​ទាប​កូនខ្វឹត​ កូន​ម្ទេស​យកទៅលក់នៅតាមផ្សារ​ ដើម្បីចិ​ញ្ចឹម​ខ្លួន​ និងចិញ្ចឹមកូនមានសតិមិនគ្រប់គ្រាន់​ និងចៅ​ ស្រីម្នាក់ទៀតផង​

បញ្ជាក់​:​ គាត់រស់នៅភូមិឧទុម្ពរ​ ឃុំស្រឡៅ​ ស្រុកតាំងគោគ ខេត្តកំពង់ធំ ។ សូមសប្បុរសជនជួយ​ដោយ​ចិត្តជ្រះ​ថ្លា​...096,9988938"។

អាស្រ័យហេតុនេះ សូមបងប្អូនជាច្រើន ចូលរួមបរិច្ចាគ ថវិការបន្តិចបន្តួច ដើម្បីជួយដល់លោកយាយកំសត់ ដែលរស់នៅក្នុងខ្ទមលំបាក វេទនា។ ទន្ទឹមនឹងនេះ គេសង្ឃឹមថា បងប្អូននឹងជួយដល់គាត់ផង៕

មានវិដេអូ៖


ប្រភព៖ Phorn Chetra