ផែង វណ្ណះ ៖ ឧត្ដមសេនីយ៍ត្រី ជេត វ៉ាន់នី ស្នងការរងនគរបាលខេត្តបាត់ដំបង លោកនិងតាមចាប់ខ្លួនជនដៃដល់មកទទួលខុសត្រូវចំពោះមុខច្បាប់ (វិដេអូ)
ស៊ីហៀង
-

បាត់ដំបង ៖ បងប្អូនច្បាស់ជាបានជ្រាបហើយថា នៅកាលពីប៉ុន្មានថ្ងៃកន្លងទៅនេះមានក្មេងស្រីសិស្សសាលាម្នាក់ត្រូវបានសិស្សសលាសាប្រុស៤នាក់ព្រួតគ្នាវាយធ្វើបាបបណ្តាលឲ្យបែកក្បាលដេរ៣ថ្នេររហូតមកដល់ពេលនេះនៅមិនទាន់មានដំណោះស្រាយជូនប្អូនស្រីទេ ។

យ៉ាងណាមិញនៅមុននេះបន្តិចគណនីហ្វេសប៊ុកលោក ផែង វណ្ណះ បានធ្វើការបង្ហោះឲ្យដឹងជាសាធារណៈថា ៖ នៅក្នុងមួយរយៈពេលនេះរឿងក្មេងទំនើង បងធំបងតូច ជើងកាង ទាំងស្រីទាំងប្រុសបានកំពុងតែផ្ទុះកក្រើកយ៉ាងខ្លាំងនៅលើបណ្តាញសង្គមហ្វេសប៊ុក ហើយក៏ត្រូវបានសម្ថតកិច្ចធ្វើការបង្ក្រាបមកអស់ជាច្រើនករណីហើយដែរ ។

បន្ទាប់​ពី​ទទួល​បាន​ដំណឹង​ថា​ ក្មួយស្រី​ម្នាក់​រៀននៅ​សាលាអនុវិទ្យាល័យ​ កូនភ្នំមិត្តភាព​ ស្រុក​ សំពៅលូន​ ខេត្ត​បាត់ដំបង​ រងរបួស​ដោយសារតែ​ សិស្សប្រុស​ទំនេីង​ ៤​ នាក់​ រៀននៅ​ថ្នាក់​ទី​ ៧​ A ព្រួតគ្នាវា យ​កាលពី​ រសៀល​ថ្ងៃ​ទី​ ២២​ ខែ​ មករា​ ឆ្នាំ​ ២០២០​ វេលា​ម៉ោង​ ១:៣០​ នាទី​ នៅមុននេះ​បន្តិច​ ខ្ញុំបានទាក់ទង​សុំអន្តរាគមន៍ទៅ​ លោក ឧត្ដមសេនីយ៍​ត្រី​ ជេត​ វ៉ាន់​នី​ ស្នងការ​រង​នគរបាល​ខេត្ត​បាត់ដំបង​ ទទួល​បន្ទុក​ព្រហ្មទណ្ឌ​ ដេីម្បី​ចុះស្រាវជ្រាវករណីនេះ​ រកយុត្តិធម៌អោយ​ក្មួយ​ស្រី​រងគ្រោះ​ ។ លោកឧត្ដមសេនីយ៍​ត្រី​ ជេត​ វ៉ាន់​នី​ បានអោយដឹងថា​ លោកនឹងស្រាវជ្រាវករណីនេះ​ដេីម្បី​ចាប់ខ្លួនជនដៃដល់មកទទួលខុសត្រូវចំពោះមុខច្បាប់​ ។ សូមទស្សនាវិដេអូខាងក្រោម៖