វិដេអូស្តែងៗ ខណៈពេលអ្នកឆ្លងវីរុសរលាកសួតថ្មី Corona កំពុងតែឈរសុខៗ ស្រាប់តែដួលភ្លាមៗ ដែលនេះពិតជាធ្វើឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង...មានវិដេអូ
ស៊ីហៀង
-

ពិតជាគួរឲ្យខ្លាចខ្លាំងណាស់ ខណៈពេលបានទស្សនាវិដេអូ ដែលត្រូវបានគេចែកចាយពេញបណ្តាញសង្គមហ្វេសប៊ុក អំពីការដួល ប្រកាច់មនុស្សជាបន្តបន្ទាប់ ភ្លាមៗនៅកន្លែងដែលបណ្តាលមកពីការកើតឡើងនៃជំងឺរលាក​សួត​ថ្មី​មួយ ​ឬ​ កូរ៉ូណា​វីរុស​ (Coronavirus)។ អាជ្ញាធរចិនប្រាប់ថា ពីចំនួនអ្នកស្លា ប់មានការកើនឡើងដល់ទៅ៤១នាក់ និងចំនួនអ្នកឆ្លងនៃជំងឺមួយនេះ កើតឡើងដល់ទៅជាង១ពាន់នាក់។

ប្រទេសដែលបានឆ្លងវិរុសផ្លូវដង្ហើមថ្មីនេះ កើនរហូតដល់២០ប្រទេសហើយ។ ក្នុងនោះមានទីក្រុង និងខេត្ត នៃប្រទេសចិនចំនួន២៤ កំពុងត្រូវបានចាត់វិធានការខ្ពស់ដើម្បីទប់ស្កាត់ការរាលដាលជំងឺនេះ។ ក្នុងនោះរួមមាន៖ Zhejiang, Guangdong, Hunan, Hubei, Anhui, Tianjin, Beijing, Shanghai, Chongqing, Sichuan, Jiangxi, Yunnan, Guizhou, Shandong, Fujian, Guangxi Zhuang Autonomous Region, Hebei, Jiangsu, Hainan, Gansu, Henan, Heilongjiang, Xinjiang Uygur Autonomous Region, Liaoning ។

មេរោគមួយនេះ កំពុងត្រូវបានធ្វើការតាមដានយ៉ាងសកម្មពីសំណាក់ អ្នកនៅតាមព្រលានយន្តហោះ ដោយធ្វើការស្វែងរកអ្នកជំងឺដែលឆ្លងជំងឺនេះ ដើម្បីយកទៅព្យាបាល។ យ៉ាងណាមិញ បើបងប្អូនបានទស្សនាវិដេអូមួយនេះ ពិតជាធ្វើឲ្យរន្ធត់ចិត្តជាខ្លាំង ព្រោះមើលទៅពិតជារន្ធត់ចិត្ត៕

មានវិដេអូ៖