ជប៉ុនអើយអ្នកល្អពេកហើយ ឧបត្ថម្ភម៉ាស់អោយចិន១លានម៉ាស់ តាមទីផ្សារលក់បញ្ចុះតម្លៃ ហើយសរសេរអក្សរ ស៊ូឡើងប្រទេសចិន
ស៊ីហៀង
-

ជប៉ុនអ្នកល្អណាស់៖  ប្រិយមិត្តច្បាស់ជាបានជ្រាបហើយថា វិរុស ឈ្មោះថា Coronavirus បានធ្វើឲ្យពិភពលោកបានបង្ហាញពីក្ដីបារម្ភយ៉ាងខ្លាំង​ទៅលើជម្ងឺផ្លូវ​ដង្ហើមដ៏កាចសាហាវថ្មីមួយនេះ វិរុសនេះបានសម្លា ប់មនុស្សអស់ជាច្រើននាក់ហើយ វិរុសនេះមានដើមកំណើតចេញមកពីស្រុក អ៊ូហ៊ាន របស់ប្រទេសចិន ។

បន្ទាប់ពីប្រទេសចិនបានកំពុងតែជួបនៅភាពវឹកវរខ្លាំងដោយសារវិរុសថ្មី Coronavirus នេះប្រទេសជប៉ុនបានឧបត្ថម្ភម៉ាស់អោយចិន១លានម៉ាស់ តាមទីផ្សារលក់បញ្ចុះតម្លៃ ជាការជួយទប់ស្កាត់ការឆ្លងនិងជួយសម្រាលទុក្ខលំបាកប្រជាជននៅស្រុក អ៊ូហ៊ាន បានមួយចំណែកដែរ ។

នេះបើយោងទៅតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា Zey Heang​ បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖ ជប៉ុនអើយអ្នកល្អពេកហើយ ឧបត្ថម្ភម៉ាស់អោយចិន១លានម៉ាស់ តាមទីផ្សារលក់បញ្ចុះតម្លៃ ហើយសរសេរអក្សរ ស៊ូឡើងប្រទេសចិន ខេត្តអ៊ូហ៊ានស៊ូឡើងទៀត អ្នកជួយក្នុងគ្រាក្រទើបជាអ្នកមានទឹកចិត្តពិតប្រាកដ #lovejapan  ៕