(ពាក្យចាស់ពោលថា​ បេីខ្មោ ចស្រុកមិនបេីកដៃ ខ្មោ ចព្រៃមិនហ៊ាននោះដែរ) ខណៈតាម៉ាប់មេឆ្នោតវៀតណាមខុសច្បាប់បេីកលេងយ៉ាងរលូនមិនឃើញមានអាជ្ញាធរចុះបង្ក្រាប...
ស៊ីហៀង
-

ភ្នំពេញ​៖​ បើតាមសង្កេតឃើញជាក់ស្ដែងមានល្បែងឆ្នោតវៀតណាមខុសច្បាប់ជាច្រើនកន្លែងក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ដែលគេស្គាល់ថាជាម្ចាស់របស់ឈ្មោះតាម៉ាប់​ និងបារាំង​ កំពុងរីកដុះដាលដូចផ្សិតទោះបីលោក​ ឃួងស្រេង​ អភិបាលនៃគណៈអភិបាលរាជធានីដាក់បញ្ជាឲ្យបង្ក្រាបយ៉ាងណាក៏ដោយ ក៏អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន មិនរវល់អើពើ ទប់ស្កាត់ បង្ក្រាប ដែលគេសង្ស័យ អ្នកទាំងនោះជាអ្នកបេីកភ្លេីងខៀវឲ្យក្រុមអ្នកញៀនល្បែងស៊ីសងទាំងនោះ។

ជាពិសេសនៅទីប្រជុំជនក្នុងតំបន់ផ្សារដូចជា៖​ ផ្សារការណាស៊ីធី​ ផ្សារត្រពាំងថ្លឹង​ ផ្សារជម្ពូវ័ន​ ផ្សារព្រៃទា និងនៅមានផ្សារជាច្រេីនទៀតដែលនៅក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យពោពេញទៅដោយល្បែងស៊ីសងប្រភេទឆ្នោតវៀតណាមកន្ទុយលេខខុសច្បាប់។ មិនត្រឹមតែប៉ុណ្ណោះក្រុមទាំងនោះបានអង្គុយកត់កន្ទុយលេខវៀតណាមដោយបេីកចំហរមិនញញេីតកម្លាំងអាជ្ញាធរមានសមត្ថកិច្ចសូម្បីតែបន្តិច ដោយសង្ស័យថា​ អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ជាអ្នកបេីកដៃអោយលេងរឺយ៉ាងណា។ មិនខុសពីពាក្យចាស់ពោលថា​ បេីខ្មោចស្រុកមិនបេីកដៃខ្មោចព្រៃមិនហ៊ាននោះដែរ។

ក្នុងរយះពេលថ្មីៗនេះ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញដែលដឹកនាំប្រជុំដោយ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានដាក់បទបញ្ជាយ៉ាងតឹងរឹងឲ្យអាជ្ញាធរមូលដ្ឋានធ្វើការបង្ក្រាបរាល់ទីតាំង ល្បែងសុីសងគ្រប់ប្រភេទ។ តែបែរជាទីតាំងទាំងនេះហ៊ានបេីកលេងយ៉ាងចំហរបែបនេះដោយផ្គើននិងបទបញ្ជា គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញទៅវិញ។

ពាក់ព័ន្ធនិងបញ្ហាខាងលេីនេះ អង្គភាព Khmer News យើងខ្ញុំនិងធ្វើការបកស្រាយបំភ្លឺពីអាជ្ញាធរមូលដ្ឋានជានិច្ច៕ 

ដោយ៖ ជីម ភារ៉ា