នោះ បើអ្នកណាហ៊ានលក់ម៉ាស់ ថ្លៃ និងត្រូវជាប់ពន្ធនាគារ ចាប់ពី ៦ថ្ងៃ ដល់ ៥ ឆ្នាំ ដូច្នេះជួយចែករំលែកពត៌មាននេះផង
ស៊ីហៀង
-

វីរុស Coronavirus ពេលនេះបានរីករាលដាលយ៉ាងលឿនហើយមកទាន់ពេលនេះ មានមនុស្សប្រមាណ៤០នាក់ហើយបានស្លាប់ វីរុសកាចសាហាវនេះទៀតសោតក៏បានមកដល់វៀតណាមដែលជាប្រទេសជិតខាងយើងហើយវីរុសផ្លូវដង្ហើមកាចសាហាវ Coronavirus កំពុង​បង្ករ​ក្ដីបារម្ភជាខ្លាំងដល់ពិភពលោក ដោយមានករណីឆ្លងជម្ងឺនេះជាច្រើនពាន់ករណីទូរទាំងពិភពលោក ។

យ៉ាងណាមិញបន្ទាប់ពីពិភពលោក កំពុងតែមានការភ័យខ្លាចដោយសារតែវីរុស Coronavirus ប្រភេទថ្មីនេះស្រាប់តែមានមនុស្សមួយចំនួនបាននៅស្រុកខ្មែរនាំគ្នាឆ្លៀតឱកាស ដោយបានតម្លើងថ្លៃម៉ាស(3M) ដល់ទៅតម្លៃ២៥០ដុល្លារក្នុងមួយប្រអប់ តម្លៃរាយ១ ១៥ដុល្លារ ។

ជាមួយគ្នានេះដែរបើយោងទៅតាមពាក្យសម្តីរបស់លោក ឯក ឩត្តមផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានមានប្រតិកម្មនិងបញ្ចាក់ច្បាស់ៗថាប្រសិនបើអ្នកលក់ម៉ាស់ នៅកម្ពុជាឡើងថ្លៃ អាចនឹងជាប់បទមជ្ឈិម គឺជាប្រភេទបទល្មើស ដែលកម្រិតទោសអតិបរមា គឺជាទោសជាប់ពន្ធនាគារ ចាប់ពី ៦ថ្ងៃ ដល់ ៥ ឆ្នាំ ។ដូច្នេះពុកម៉ែបងប្អូនជួយចែករំលែកពត៌មាននេះផង៕