គេមានតែជួយប្រទេសគេ តែខ្មែរខ្ញុំវិញ ឆ្លៀតឳកាសរហូត...អ្នកលក់ម៉ាស់សួរថា ប្អូនស្រីហ៊ានឲ្យតម្លៃប៉ុន្មាន បើត្រូវថ្លៃបងនឹងលក់...
ស៊ីហៀង
-

គ្រាន់តែផ្ទុះរឿងវីរុសកូរ៉ូណាភ្លាម ធ្វើឲ្យមហាជនហាក់មានការព្រួយបារម្ភ ដោយម្នាក់ៗបានទៅទិញម៉ាស់ពាក់ដើម្បីការពារ កុំឲ្យមានជំងឺឆ្លងភ្លែត ។ ដោយឡែកមានយុវតីម្នាក់ គាត់បានបង្ហោះសារថា "ថ្ងៃនេះខ្ញុំបានទៅកន្លែងលក់ថ្នាំពេទ្យមួយកន្លែងដើម្បីទៅរកទិញម៉ាស Me: សួស្ដីបងមានលក់ម៉ាស់ដែរឬទេ? អ្នកលក់: មាន Me: មួយប្រអប់តម្លៃលក់ម៉េចដែរបង ? អ្នកលក់: ហ៊ានអោយថ្លៃប៉ុន្នាន? Me: ហា!!! ម៉េចសួរចឹង ? អ្នកលក់: លូវទិញអត់? Me: ខ្ញុំអត់ដឹងអោយប៉ុន្នានទេ បើបងសួរខ្ញុំចឹង ? អ្នកលក់: លូវខ្ញុំលក់មួយប្រអប់ 6$ Me: ហើយមានប៉ុន្នានម៉ាសដែរបង ?? អ្នកលក់: 50 Me: ហា? ខ្ញុំទិញប្រើរាល់ដងតែ 2.5$ ទេ បង អ្នកលក់: ពីមុនផ្សេងលូវផ្សេង Me: ហាក??? ម៉េចចឹង អ្នកលក់: តិចទៀតដាច់ stock ហើយ ហើយអ្នកទិញក៏ច្រើនដែរ Me: ok បង ចឹងខ្ញុំអត់យកទេ ទៅទិញកន្លែងផ្សេងវិញ ? អ្នកលក់: លូវយកទៅ ខ្ញុំចុះអោយ 0.5$ Me: អត់អីទេ បងខ្ញុំអត់យកទេ អ្នកលក់: លូវហែងហ៊ានអោយខ្ញុំប៉ុន្នាន?។

ម្ចាស់គណនីហ្វេសប៊ុករូបនេះ ក៏បានបន្តទៀតថា ៖ Me: 2.5$ ដូចរាល់ដងបានយក អ្នកលក់: ចឹងអត់លក់ទេ Me: ដើរចេញ ? អ្នកលក់ ក៏ហៅថាលូវ 4$ យកអត់? Me: ?? អត់ទេ ទៅទិញកន្លែងផ្សេងវិញ ? ហើយ me ក៏ឡើងម៉ូតូជិះ រៀបនឹងចេញទៅ អ្នកលក់ក៏ហៅ??‍♀️ អ្នកលក់: លូវ 3$ ទិញអត់ Me: ok ខ្ញុំយក។

បន្ទាប់មកទៀត៖  ហើយអ្នកលក់ក៏សួរយកប៉ុន្នានប្រអប់ Me: យក មួយសិនបង ហើយបន្ទាប់មកខ្ញុំក៏ថា អរ!! បងសុំទិញថែម 1 ប្រអប់ទៀតទុកប្រើ អ្នកលក់: បើយកថែម ត្រូវថែមលុយដូចគ្នា ហើយគិតមួយប្រអប់ 3.5? Me: ហា????? ម៉េចបានចឹងបង?អ្នកលក់: អត់មានម៉េចទេ ខ្ញុំលក់អោយហែងថោកជាងគេហើយ ហើយមុននឹងហែងថាយកទេមួយប្រអប់ទេទើបខ្ញុំគិតលក់អោយហែងមួយ 3$ នឹង តែបើហែងយកលើសពីមួយ ខ្ញុំអត់គិតអោយ 3$ ទេ គឺ 3.5$ Me: Nothing to say ? អត់និយាយច្រើនហុចលុយអោយ តែខ្ញុំមានលុយខ្មែរ 6000រៀល ហើយ 5$ មួយសន្លឹក អ្នកលក់: ទាយម៉ាសុីនគិតលុយយកមកគិត ហើយគាត់ក៏ប្រាប់ខ្ញុំថា « អេ លុយអត់គ្រប់ទេ ខ្វះ500រៀលទៀត Me: ហាស??? ខ្វះ??? ហើយខ្ញុំក៏យកលុយមកមើលម្តងទៀត ? បង លុយគ្រប់ហើយតាស់ អ្នកលក់: ខ្វះ 500រៀលទៀត ព្រោះអោយលុយខ្មែរមកខ្ញុំ ខ្ញុំទៅទិញគេ គេគិត ដុល្លាជាមួយខ្ញុំ Me: អរ?"៕

ប្រភព៖ 丽儿