ជួយស៊ែរបន្ទាន់ កម្ពុជា កំពុងតែមានអ្នកឆ្លង វីរុស កូរ៉ូណា ហើយ គឺជនជាតិចិន នៅព្រះសីហនុ
ស៊ីហៀង
-

ខណៈពេលដែលជម្ងឺរលាកសួតប្រភេទថ្មី កំពុងតែរាតត្បាតយ៉ាងខ្លាំងក្លានៅឯប្រទេសចិន បើគិតត្រឹមថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២០នេះជម្ងឺកូរ៉ូណា ប្រភេទថ្មីបានឆ ក់ យក ជី វិតរបស់ប្រជាពលរដ្ឋចិនអស់ចំនួន៨០នាក់ហើយ។ចំណែកឯអ្នកផ្ទុកមេរោគនេះកើនឡើងរហូតដល់ចំនួន២៧៦១នាក់ហើយ ពិតជាមានការព្រួយបារម្ភខ្លាំងណាស់។

ខណៈពេលដែលវីរុសកូរ៉ូណា កំពុងតែរាតត្បាតនៅតាមបណ្តាប្រទេសនោះ ក៏មានបងប្អូនខ្មែរជាច្រើន ហាក់មានការព្រួយបារម្ភជាខ្លាំង ព្រោះតែនៅតាមបណ្តាប្រទេសនានា មានចំនួននាក់ឆ្លងវីរុសកើនឡើងដល់ទៅជាង២ពាន់នាក់ទៅហើយ ហើយក៏មានអ្នកស្លា ប់ជាបន្តបន្ទាប់។

នេះបើយោងទៅតាមគណនីហ្វេសប៊ុករបស់លោក ហេង ឡុង បានធ្វើការបង្ហោះនៅមុននេះបន្តិចថា ៖ Breaking News:សូមប្រយត្ន័ កម្ពុជា​រក​ឃើញ​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​លើក​ដំបូង នៅ​លើ​ជនជាតិ​ចិន​ម្នាក់​ នៅខេត្តព្រះសីហនុ។នេះបើតាមប្រសាសន៍​លោក​ ម៉ម ប៊ុន​ហេង រដ្ឋមន្រ្តីក្រសួង​សុខាភិបាល​បាន​ថ្លែង​មុននេះ។ ជនជាតិ​ចិនខាងលើ​ធ្វើ​ដំណើរ​មក​ពីក្រុង​វ៉ូហាន ប្រទេសចិន។អរគុណសម្រាប់ការចែករំលែកព័ត៌មានពិត ៕