ភ័យណាស់ ! នេះហើយទិដ្ឋភាពអ្នកជំងឺដែលបានឆ្លង វីរុស កូរ៉ូណា នៅក្នុងមន្ទីរពេទ្យ Wuhan សូមចែករំលែកបន្ត (វិដេអូ)
ស៊ីហៀង
-

(ភ្នំពេញ)៖ គិតត្រឹមល្ងាចថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានរកឃើញករណីជំងឺផ្លូវដង្ហើមថ្មី ដែលបង្កឡើងដោយវីរុសកូរ៉ូណា នៅលើជនជាតិចិនម្នាក់ ដែលចាកចេញពីប្រទេសចិន ចូលមកកាន់ប្រទេសកម្ពុជា។ នេះបើតាមលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក្នុងសន្និសីទកាសែតនៅព្រលប់ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ។

យ៉ាងណាមិញបុរសជនជាតិចិន ដែលឆ្លងវីរុសនេះមានឈ្មោះ ចា ជិនហួរ (Jia Jianhua) ភេទប្រុស អាយុ៦០ឆ្នាំ ធ្វើដំណើរមកពីទីក្រុង វូហាន ជាមួយក្រុមគ្រួសារ៤នាក់ ដែលសំណាកបានយកមកធ្វើវិភាគទាំងបួននាក់នេះមានវិជ្ជមានវីរុស កូរ៉ូណា តែម្នាក់គត់គឺលោក ចា​ ជិនហួរ។ តាមការបញ្ជាក់ពីរដ្ឋមន្រ្តីក្រសួងសុខាភិបាល បានឲ្យដឹងថា អ្នកជំងឺដែលឆ្លងវីរុសកូរ៉ូណាថ្មីនេះ បាននឹងកំពុងដាក់នៅដាច់ដោយឡែកពីគេនៅក្នុងមន្ទីរពេទ្យខេត្តព្រះសីហនុ។ 

នេះបើយោងទៅតាមគណនីហ្វេសប៊ុកផេកផ្លូវការមួយដែលមានឈ្មោះថា TH KHMER បានធ្វើការបង្ហោះឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖ ពិតជាគួរឲ្យខ្លាច ទិដ្ឋភាពអ្នកជំងឺដែលមានវីរុស កូរ៉ូណា នៅក្នុងមន្ទីរពេទ្យ Wuhanសូមចែករំលែកបន្ត ដើម្បីមានការប្រុងប្រយ័ត្ន សូមបន់ស្រន់ឲ្យកម្ពុជាគេចផុតពីជំងឺនេះ??? ៕ សូមទស្សនាវិដេអូខាងក្រោម៖