បន្ទាប់ពីផ្ទុះរឿងវីរុស កូរ៉ូ ណា រួចមក លោកឧកញ៉ា ឌួង ឆាយ ឡាយវិដេអូ ប្រតិ កម្ម ចំពោះអ្នកលក់ម៉ាស់ គ្មានចិត្តធម៏មេត្តាមួយចំនួនតូច ដែលស្រលាញ់លុយច្រើនជាង...មានវិដេអូ
-

មួយរយៈពេលនេះ មានបងប្អូនជាច្រើន​ មានការភ័យខ្លាចចំពោះវី រុស ផ្លូវដង្ហើមថ្មី កូរ៉ូ ណា បាននឹងកំពុងឆ្លងទៅកាន់មនុស្សរាប់រយនាក់ នៅតាមបណ្តាលប្រទេសមួយចំនួន ដែលនៅក្នុងនោះក៏មានកម្ពុជាយើងម្នាក់ដែរ ដោយបុរសម្នាក់នោះគឺជាជនជាតិចិន ហើយនៅពេលនេះលោកបានធូរស្បើយ ក្រោយពីការតាមដានពិនិត្យរបស់ក្រុមគ្រូពេទ្យរបស់ខ្មែរយើង។

បើយោងតាមរបាយការណ៍ចំនួនអ្នកស្លា ប់ដោយសារវីរុសកូរ៉ូណាថ្មី បានកើតឡើងដល់៤៩០នាក់ហើយ ខណៈមនុស្សឆ្លងរហូតដល់២៤,៣២៤នាក់។ នៅក្នុងនោះជនជាតិចិន ចំនួន៨៩២នាក់ ដែលបានធូរស្បើយនិងចាកចេញពីមន្ទីរពេទ្យផងដែរ។

ដោយឡែកលោកឧកញ៉ាចិត្តធម៏ ឌួង ឆាយ ក៏បានចេញវិដេអូ អំពីករណីវីរុសកូរ៉ូ ណា​ដែលបានរីករាលដាលជាខ្លាំងនោះ។ នៅក្នុងវិដេអូរបស់លោកបាននិយាយថា "វីរុសកូរ៉ូ ណា ភាគច្រើន គឺកើតឡើងតែទៅលើមនុស្សចាស់ដែលមានអាយុចាប់ពី៦០ឆ្នាំ ឡើងទៅ ដូចនេះ សូមបងប្អូនកុំមានការព្រួយបារម្ភឲ្យសោះ។ តួយ៉ាងដូចជាបុរសជនជាតិចិនម្នាក់​ ដែលបានឆ្លងមេរោគកូរ៉ូណា នៅខេត្តព្រះសីហនុ តែបើយើងងាកទៅមើលប្រពន្ធកូនរបស់គាត់វិញ គឺមិនមានការឆ្លង ទៅកាន់ប្រពន្ធកូនរបស់គាត់នោះ បើទោះបីជាប្រពន្ធ កូន របស់អ្នកជំងឺរូបនោះ ហូបបាយ និយាយគ្នា រស់នៅជាមួយគ្នា តែក្រុមគ្រូពេទ្យបានធ្វើការត្រួតពិនិត្យក្រុមគ្រួសាររបស់គាត់មកដល់ពេលនេះ គឺមិនមានអ្នកឆ្លងមេរោគនេះនៅឡើយទេ។

លោកក៏បានអំពាវនាវដល់អ្នកលក់ម៉ាស់ទាំងអស់ នៅក្នុងប្រទេសកម្ពុជា សូមកុំលក់ម៉ាស់បែបនេះ វាបំផ្លាញកិត្តិយសរបស់យើង និង បំផ្លាញមុខមាត់ប្រទេសរបស់យើង។ ជាមួយគ្នាផងដែរ​លោកពិតជាសង្វែគ ដល់អ្នកលក់ម៉ាស់តាមអនឡាញ និងអាជីវកម្មមួយចំនួនតូច ដែលខំប្រឹងលក់ម៉ាស់ក្នុងតំលៃមិនសមរម្យជូនប្រជាពលរដ្ឋខ្មែរប្រើប្រាស់ ដោយឲ្យតំលៃទៅលើលុយខ្លាំងពេក វាធ្វើឲ្យបាត់បង់កិត្តិយសរបស់ខ្លួនឯង។

បើចង់ជ្រាបឲ្យកាន់តែច្បាស់ សូមទស្សនាវីដេអូទាំងអស់គ្នា៖

ប្រភព៖ Duong Chay ឌួង ឆាយ