ឯកឧត្តមពេជ្រ​ ស្រស់ ថា ទោះមាន ប៊េន រាប់ពាន់នាក់ទៀត ក៏ការពារមិនជាប់ដែរ ព្រោះអ្នកមានអំណាច គេមានអាជ្ញាប័ណ្ណកាប់ព្រៃឈើ បើជា ប់ទោសវិញត្រឹមម៉ាផ្សែងធូបប៉ុណ្ណោះ បាត់ឈឹង...
-

ឯកឧត្តមពេជ្រស្រស់ ដែលជាប្រធាន​គណបក្ស​យុវជន​កម្ពុជាបានបង្ហោះសារលើបណ្តាញសង្គមទំនាក់ទំនងរបស់ខ្លួនកាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០នេះថា"បើទោះបីជាមានលោក Ben រាប់ពាន់ នាក់ទៀតក៏ការពារមិនអោយបាត់បង់ ព្រៃឈើបានដែរ បើសិនប្រជាពលរដ្ឋ ខ្មែរខ្លួនឯងមិនយល់អំពីតម្លៃព្រៃឈើ និងរដ្ឋាភិបាលកម្ពុជាមិនមាននូវវិធាន ការច្បាស់លាស់ក្នុងការដាក់ទ ណ្ឌ កម្ម លើអ្នកបំផ្លាញព្រៃឈើនោះ...ពីព្រោះ ថារដ្ឋាភិបាលអនុវត្តន៍ច្បាប់តែលើជន គ្មានឥទ្ធិពល និងគ្មាននូវអំណាច តែ ប៉ុណ្ណោះ ចំពោះអ្នកមានអំណាចគឺគេមានអាជ្ញាប័ណ្ណកាប់ព្រៃឈើ...ហើយ បើជា​ ប់ទោ សគឺជាប់តែមួយភ្លែត....។

លោកបានបន្តទៀតថា "ខ្ញុំបានឮ សម្តេចតេជោ បានប្រកាសយ៉ាងដាច់អហង្ការ ឲ្យដាក់ទោសអ្នក បំផ្លាញព្រៃឈើ ប៉ុន្តែឈើនៅតែកាប់ ហើយអ្នកកាប់ឈើនៅតែរួចខ្លួន មិន ដឹងថា ថ្នាក់ក្រោមសម្តេចតេជោបាន អនុវត្តន៍បទបញ្ជារសម្តេចតេជោឬទេ?

លោកបន្ថែមទៀតថា "ខ្ញុំសង្ឃឹមថា ប្រទេសកម្ពុជា នឹងអាច ប្រយុទ្ធប្រឆាំងឈ្នះពួកបំផ្លាញនូវព្រៃ ឈើផងចុះ។ ពេជ្រ ស្រស់ ៥/២/២០២០"។

ជាក់ស្តែងលោកតាន់ គឹមសួរ បានបង្ហោះសារថា "អរគុណដែលខំប្រឹងដុត អរគុណដែលខំប្រឹងកាប់ទន្ទ្រាន អរគុណដែលអាជ្ញាធររុញច្រានបញ្ហាទាំងនេះដាក់គ្នាដោយគ្មានអ្នកណាទទួលខុសត្រូវ អរគុណគ្រប់យ៉ាងដែលបានផ្តល់ឲ្យភ្នំត្នោត អរគុណដែលទម្លាក់បន្ទុកមួយនេះដាក់មកលើជនបរទេសម្នាក់នេះ។ បេនអើយ ទៅស្រុកលោកវិញទៅ! លោកតែឯងការពារមិនឈ្នះទេ បន្ទុកនេះធ្ងន់ពេកហើយ ហើយគ្មានអ្នកណារវល់ជាមួយលោកទេ ប្រយ័ត្នសូម្បីតែអាយុជិវិតក៏រក្សាមិនបាន នាំប្រពន្ធកូនត្រឡប់ទៅស្រុកវិញទៅ!!! ខ្ញុំហត់ជំនួសលោកណាស់!!!"។

ប្រភព៖ Pich Sros - ពេជ្រ ស្រស់