ស្រក់ទឹកភ្នែកប្អូនស្រីម្នាក់បានសរសេររៀបរាប់ពីជីវិតគ្រួសាររបស់គាត់បង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក ធ្វើឲ្យមហាជនជាច្រើនបានមានអារម្មណ៍ថា ក្តុកក្តួលនៅក្នុងចិត្តយ៉ាងខ្លាំងបន្ទាប់ពីបានអានសំណេររបស់ប្អូនស្រីហើយ ។

នេះបើយោងទៅតាមគណនីហ្វេសប៊ុករបស់ប្អូនស្រីដែលមានឈ្មោះថា Channimol KH បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖ ពីមុខធ្លាប់មានកូនចិត្តមួយខ្មាស់គេពេលប៉ាជិះម៉ូតូនេះមកយកកូនចេញពីរៀន ព្រោះរៀននៅសាលាថ្លៃគេម្នាក់ៗមានឡានមកយកគ្រប់ៗគ្នា។ តែពេលជិះម៉ូតូនិងហេីយមានអារម្មណ៏កក់ក្តៅណាស់ សុវត្ថិភាពទៀត ព្រោះប៉ាជាអ្នកមកយកផ្ទាល់ទាំងមិត្តភក្តិខ្លះបានត្រឹមអ្នកបេីកឡានមកយកទេ។ ??បេីគិតទៅម៉ូតូនិងហេីយដែលជួយរកសុីមួយប៉ាអោយបានមានលុយអោយកូនរៀនសាលាល្អ សាលាថ្លៃព្រោះ ខ្លាចកូនល្ងង់។

??ម៉ូតូនិងហេីយដែលប៉ាជិះឌុបកូនទៅគ្រប់កន្លែងកូនត្រូវទៅ ជូនទៅរៀន ជូនទៅដេីរលេង ជូនទៅពេទ្យ ជូនទៅសំភាសការងារ ជូនទៅធ្វេីការ ទៀបភ្លឺផង កណ្តាលថ្ងៃក្តៅផង។ តែឥលូវម៉ូតូនេះចាស់ហេីយបានត្រឹមតែទុកតាំងកំដររូបថតប៉ាទេ។ ?? កូនសុំទោសដែរធ្លាប់មានកូនចិត្តមិនល្អបេីអាចកូនចង់ជិះម៉ូតូមួយនេះជាមួយប៉ាគ្រប់ទីកន្លែងទៀតបានទេ ទៅណាក៏បានដែរកូនចេញលុយចាក់សាំងអោយណាអោយតែប៉ាអ្នកឌុបកូនទៀត។ ?? ៕

