ភ្នំពេញ ៖ ដោយមានការចង្អុលបង្ហាញពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជា ស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៦ ខែកុម្ភះ ឆ្នាំ២០២០ វេលាម៉ោង ១៥ម៉០០នាទី កម្លាំងការិយាល័យប្រឆាំងការជួ ញដូរ មនុស្ស និងការពារអនីតិជន បានចុះអនុវត្តចំណារអនុញ្ញាតិឲ្យបង្ក្រាបជាក់ស្តែងលេខ ០១០ អ.យ.វ ចុះថ្ងៃទី០៥ ខែកុម្ភះ ឆ្នាំ២០២០ របស់លោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដោយបានធ្វេីការឃាត់ខ្លួនជនស ង្ស័ យ ០១នាក់ និងជនរងគ្រោះចំនួន ០៦នាក់ ស្រី (អនីតិជន ០២នាក់) ករណី ប្រព្រឹត្តអំពើ សញ្ចា រកម្ម (នាំនារីក្មេងៗឲ្យរួ មភេ ទជាមួយភ្ញៀវនៅតាមផ្ទះសំណាក់ និងសណ្ឋាគារ) នៅចំណុច ០២គោលដៅ ផ្សេងគ្នា ៖

១. នៅចំណុចភោជនីយ៍ដ្ឋាន ម្លប់ស្បូវមានលាភ ផ្លូវលេខ១០០៣ កែងផ្លូវលេខ១៩៥៦ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ កេត រតនៈ ហៅ អាហ្សា ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ និងជនរ ង គ្រោះចំនួន ០២នាក់ ស្រី (នីតិជន) ។

២. នៅចំណុចផ្ទះសំណាក់ ស្វីតប៊ូទិកម៉ូតែល (Sweet Boutique Motel) ផ្លូវលេខ១០០៣ កែងផ្លូវបេតុង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ជនរងគ្រោះ ចំនួន ០៤នាក់ ស្រី (អនីតិជន ០២នាក់) ។ មកកាន់ការិយាល័យ ដើម្បីធ្វើការសាកសួរ និងស្រាវជ្រាវ ។

បច្ចុប្បន្នការិយាល័យកំពុងកសាងសំណុំរឿង និងបញ្ជូជនសង្ស័ យទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចំណែកជនរ ងគ្រោះចំនួន ០៦នាក់ (អនីតិជន ០២នាក់) ប្រគល់ជូនមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ។ ប្រភព ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ


