បងប្អូនច្បាស់ជាបានជ្រាបហើយថា គ្រួសារបរទេសមួយដែលបានបង្កើតគម្រោងអភិរក្ស និងតំបន់អេកូទេសចរណ៍នៅដែនជម្រកសត្វព្រៃភ្នំត្នោតកំពុងតែមានការនឿយចិត្តយ៉ាងខ្លាំង ជាមួយនិងការ ការពារសត្វព្រៃនៅក្នុងតំបន់អភិរក្សដែលកំពុងប្រឈមនឹងការកាប់ទន្ទ្រានយកដីពីសំណាក់ជនខិលខូចមួយចំនួន ដែលកាប់បំផ្លាញព្រៃឈើនិងដុតព្រៃជាដើម។

នេះបើយោងទៅតាមគណនីហ្វេសប៊ុករបស់ លោក តាន់ គឹមសួរ បានធ្វើការបង្ហោះរៀបរាប់នៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖រូបភាពមួយសន្លឹកនេះពិតជាធ្វើឲ្យប្រជាជនខ្មែរមានអារម្មណ៍ក្តុកក្តួលយ៉ាងខ្លាំង រួមទាំងខ្ញុំដែលជាអ្នកថតដែលឃើញជនបរទេសម្នាក់នេះលះបង់បែបនេះដើម្បីការពារព្រៃឈើខ្មែរ ទាំងដែលខ្មែរមួយចំនួនដែលជាម្ចាស់ប្រទេសកំពុងតែព្យាយាមបំផ្លាញខ្លួនឯងទៅវិញ???

យប់មិញថ្មើរនេះខ្ញុំកំពុងតែល្បាតព្រៃគ្រាន់បានជាគ្នាជាមួយបេន យប់នេះខ្ញុំមិនបានទៅជាមួយគាត់ទេ ហាក់មានអារម្មណ៍នៅមិនសុខសោះ។ បងប្អូនបើមានពេល សូមបងប្អូនទៅជួយសម្រួលកិច្ចការងារនេះជាមួយគាត់ផង។ ឆ្នាំថ្មីនេះ បេនអាយុ៥៣ឆ្នាំហើយ ហត់នើយច្រើនណាស់ ចាស់ច្រើនណាស់??? សូមទេវតាតាមថែរក្សាអ្នក បេន??? ៕





