កាលពីថ្ងៃម្សិលមិញនេះ ឯកឧត្តមពេជ្រ ស្រស់ ត្រូវបានបុរសម្នាក់ផ្ងើរសារ តាមរយៈហ្វេសប៊ុក ក្នុងគោលបំណងមិនចង់ឲ្យលោក ឈឺឆ្អាលលើករណីមួយ ដែលខាងជនរង គ្រោះបានរងនូវភាពអយុត្តិធម៏ ក្រោយពីត្រូវគូរដណ្តឹងរបស់ខ្លួនបា ញ់សម្លា ប់នោះ។

បន្ទាប់ពីបានឃើញសារភ្លាមនោះ លោកក៏បានឆ្លើយតប ទៅកាន់បុរសនោះថា "គេហ៊ានដល់ថ្នាក់ច ង់សម្ លាប់ខ្ញុំហើយ គ្រាន់តែខ្ញុំបបួលគេ ឲ្យមកប្រយុទ្ធគ្នា នៅទីភ្លឺ តើខ្ញុំខុសដែរ?បើធ្វើមេដឹកនាំ របស់គេបែរជាកំសាកញីនោះ ពិតជា គ្រោះមហន្តរាយដល់កូនចៅហើយ។

លោកបានបន្តទៀតថា "ម្យ៉ាងវិញទៀតខ្ញុំបបួលគេវាស់ដីបា ញ់គ្នានេះ គឺខ្ញុំនិយាយជាភាសារទាហ៊ាន គឺមិនមែននិយាយភាសារនយោបាយ នោះទេ ដូច្នេះការប្រកាសពីជំហរមិន ខ្លាចពួកអាក្រក់ គឺជាឥរិយាបទរបស់ មេដឹកនាំក្រុម ឬមេដឹកនាំអង្គភាព គឺ ជាការប្រកាសការទទួលខុសត្រូវលើ វាសនារបស់កូនចៅនៅក្រោមឱវាទ។

ឯកឧត្តមពេជ្រ ស្រស់ បានបន្ថែមទៀតថា "ហើយខ្ញុំក៏បានបញ្ជាក់ទៀតថា ៖ អ្នកដែលគំរា មសម្ លាប់ខ្ញុំនោះអាចលេងជា មួយខ្ញុំតាមផ្លូវវាស់ដីបា ញ់គ្នាក៏បាន ឬ លេងជាមួយខ្ញុំតាមផ្លូវច្បាប់ ក៏បាន ។ ខ្ញុំសុំបញ្ជាក់សារជាថ្មីថា ៖ ខ្ញុំមិនមែន ប្រភេទមេដឹកនាំកំសាកញីនោះទេ ។ ពេជ្រ ស្រស់ ០៦ / ០២ / ២០២០ "។

ទន្ទឹមនឹងនេះ ឯកឧត្តម ពេជ្រ ស្រស់ ក៏បានាក់ពាក្យ បណ្តឹងទៅ លោក អគ្គស្នងការនគរបាល នេត សាវឿន ដើម្បី ស្វែងរកមុខជនអនាមិកមកដាក់ទោសតាមផ្លូវច្បាប់៕







ប្រភពៈ ពេជ្រ ស្រស់