បងប្អូនជាច្រើន ប្រាកដបានស្គាល់លោក Phalla Phorn បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុក បានរៀបរាប់ថា "?រឿងរ៉ាវនៅក្នុងជីវិតខ្លះពិតជានឹកស្មានមិនដល់មែន ដែលថាមនុស្សយើងម្នាក់ៗមានដំណើររឿងនៃជីវិត និង ខ្លឹមសារនៃជីវិតនោះខុសៗគ្នា ។ ប្រហែលបងប្អូនយើងខ្លះតែងតែរអ៊ូថា «ជីវិតខ្ញុំលំបាកវេទនាណាស់» តែមុននិយាយពាក្យនេះ ចូលអ្នកក្រលេកមើលឱ្យគ្រប់ជ្រុងជ្រោយជាមុនសិន គ្មានជីវិតណាស្រួលជាងជីវិតណាទេ ប្រៃ ល្វីង ជូរ ចត់ គឺតែងតែជួបគ្រប់ៗគ្នា ចំពោះលទ្ធផល មាន ក្រ ជោគជ័យ បរាជ័យ គឺវាអាស្រ័យលើការសម្រេចចិត្ត តស៊ូ ព្យាយាម ទៅតាមបុគ្គលម្នាក់ៗ ។

?សូមកុំបន្ទោសវាសនាថាហេតុអ្វីខ្លួនឯងប្រឹងហើយលំបាក ហេតុអ្វីខ្លួនកើតមកក្រ មិនកើតក្នុងគំនរមាសប្រាក់ ហេតុអ្វីតស៊ូយ៉ាងណានៅតែមិនមានលទ្ធផល។ អ្នកត្រូវចងចាំថាគ្មានជោគជ័យណាដោយគ្មានការតស៊ូនោះទេ អ្នកត្រូវតែសួរខ្លួនឯងជាមុនសិនថា តើអ្នកតស៊ូបានដល់កម្រិតណា តើអ្នកប្រឹងអស់លទ្ធភាពហើយឬនៅ?

?មួយវិញទៀតចូលសម្លឹងទៅក្រោមខ្លះ កុំសម្លឹងមើលទៅខ្ពស់ពេកដែលនាំឱ្យអ្នកមានគំនិតប្រៀបធៀបទៅជីវិតរបស់អ្នកដទៃ ។ អ្នកត្រូវដឹងថា អ្នកពោលថាលំបាកចូលអ្នកស្រមៃថា ពេលនេះមានមនុស្សរាប់លាននាក់កំពុងតែលំបាកជាងអ្នករាប់លានដង ៖
?អ្នកពោលថាអាហារអ្នកមិនឆ្ងាញ់មិនថ្លៃមិនទំនើប តែសព្វថ្ងៃមានមនុស្សរាប់សិបលាននាក់កំពុងតែស្លាប់ដោយការអត់ឃ្លាន
?អ្នកថាអ្នកមានត្រឹមម៉ូតូ ឬឡានកញ្ចាស់ជិះ តែមានមនុស្សរាប់ម៉ឺននាក់កង់កញ្ចាស់១ក៏គ្មាន បានត្រឹមតែដើរ
?អ្នកថាអ្នកគ្មានលុយទិញរបស់ហ៊ឺហារ តែអ្នកខ្លះសូម្បីតែលុយ ៥០០រៀលទិញបាយញ៉ាំក៏គ្មាន
?អ្នកថាម្តាយឪពុកអ្នកមិនស្រលាញ់អ្នក តែមានកុមារកំព្រារាប់លានអ្នកគ្មានសូម្បីតែម្តាយឪពុកហៅនឹងគេ
?អ្នកថាអ្នកមានការលំបាកក្នុងការងារណាស់ តែសព្វថ្ងៃមានមនុស្សរាប់ម៉ឺននាក់កំពុងតែអត់ការងារធ្វើ
?អ្នកត្អូញថាអ្នកមានមិត្តតិចណាស់ តែមានអ្នកខ្លះសូម្បីតែមិត្តរាប់រកមួយក៏គ្មាន
?ត្រូវចាំថាមានជីវិតមានការលំបាក គ្រាន់តែតិចឬច្រើន ត្រូវចេះស្រលាញ់ និងពេញចិត្តនូវអ្វីដែលខ្លួនមាន បើយល់ថាខ្លួនឯងលំបាក ឬមានបញ្ហា ត្រូវចាំថាការតស៊ូគង់បានសម្រេច តស៊ូ ១លានដងមិនប្រាកថថាគ្មានជោគជ័យម្តងនោះទេ ឯបញ្ហានឹងតែមានដំណោះស្រាយប្រសិនជាអ្នករកផ្លូវចេញមួយដ៏ត្រឹមត្រូវ។

?ជាពិសេសចូរកុំដាក់សម្ពាធលេីជីវិតខ្លួនឯងពេកអី ត្រូវប្រេីជីវិតដែលពោរពេញទៅដោយក្តីសង្ឃឹម នោះអ្នកប្រាកដជារកឃេីញនូវពន្លឺថ្មីនៃធម្មជាតិរបស់សត្វលោក ដោយការខិតខំប្រឹងប្រែងឡើងវិញ កុំបង្ខំចិត្តខ្លួនឯងឱ្យធ្វើអ្វីដែលខ្លួនមិនចង់ធ្វើ ដោយការប្រឹងទៅលើអ្វីដែលខ្លួនចង់បានពេញចិត្តនឹងធ្វើទើបទទួលបានលទ្ធផលដូចការរំពឹងទុក និងចង់បាន។ ជូនពរសម្រាប់ថ្ងៃថ្មីទាំងអស់គ្នា....."។

ប្រភព៖ Phalla Phorn