ទឹកចិត្តល្អណាស់ ! ឃើញ លោក បេន លំបាកពេក ការពារព្រៃឈើទាំងយប់ទាំងថ្ងៃដើម្បីកូនខ្មែរ បងស្រីបានផ្តល់ជាថវិកាជូន បេន ចំនួន....
យោងទៅតាមគណនីហ្វសប៊ុករបស់លោក តាន់ គឹមសួរ បានធ្វើការបង្ហោះឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកនៅមុននេះបន្តិចថា ៖ ជំនួសមុខឲ្យលោកបេន ដេវិសនិងក្រុមគ្រួសារ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏ល្អរបស់បងស្រីជាទីគោរពនិងស្រលាញ់ @SreyMom Banដែលបានផ្តល់ជាថវិកាចំនួន២លានរៀលជូនលោកបេនដើម្បីជាការលើកទឹកចិត្តចំពោះកិច្ចការងារអភិរក្សព្រៃឈើដែលពោរពេញទៅដោយគ្រោះថ្នាក់ ទីណាមានទុក្ខ ទីនោះតែងតែមានវត្តមានរបស់បងស្រី??? លោកបេនពិតជាសប្បាយរីករាយយ៉ាងខ្លាំង ហើយនឹងប្រើថវិកាដែលទទួលបានពីសប្បុរសជនទាំងអស់យកទៅចំណាយបន្ថែមទៅលើការបង្ក្រាបបទល្មើសព្រៃឈើ ក៏ដូចជាទប់ស្កាត់ភ្លើងឆេះព្រៃ។

ចំពោះពុកម៉ែបងប្អូនដែលមានទឹកចិត្តចង់រួមចំណែកជាមួយបេសកកម្មមួយនេះ អាចចុះទៅសួរសុខទុក្ខពួកគាត់ដោយផ្តល់ ឬក៏ផ្តល់ជាថវិកាជូនពួកគាត់តាមរយៈ៖ ABA: 001332560 (Our Future Organizatio ៕



ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។