ភ្នំពេញ៖ មកទល់ពេលនេះ ចំនួនអ្នកស្លាប់ឡើងដល់៧០នាក់ សម្រាប់ថ្ងៃទី០៧ ខែកុម្ភៈ ចំពោះវីរុសកូរ៉ូណា ហើយចំនួនអ្នកស្លាប់ក្នុងប្រទេសចិនចាប់តាំងពីការផ្ទុះឡើងនៃវីរុសនេះឡើងដល់ ៦៣៦ នាក់ ខណៈករណីស្លាប់ចំនួន ៦១៨ករណីគឺស្ថិតក្នុងខេត្តហ៊ូប៉ី ដែលមានការផ្ទុះឡើងខ្លាំងជាងគេ។
.jpg?1581070424)
របាយការណ៍ដដែលបានបញ្ជាក់បន្ថែមទៀតថា ករណីឆ្លងថ្មីប្រចាំថ្ងៃមានប្រមាណ ២៥៥០ ករណី នាំឲ្យចំនួនអ្នកឆ្លងនៅចិនសរុបឡើងដល់ជាង ៣១១៦០នាក់ ដោយក្នុងនោះនៅក្នុងខេត្តហ៊ូប៉ីតែមួយមានជាង ២២០០០ករណី។ គិតពីចំនួនអ្នកជាសះស្បើយមកទល់ពេលនេះមានចំនួន ១៥៩០នាក់។
.jpg?1581070429)
អង្គការសុខភាពពិភពលោកបានចាប់ផ្តើមរៃអង្គាសថវិកាចំនួន ៦៧៥លានដុល្លារដើម្បីប្រើប្រាស់សម្រាប់ការទប់ស្កាត់ការឆ្លងវីរុសនេះពីខែកុម្ភៈដល់មេសា ខណៈករណីឆ្លងត្រូវបានរកឃើញជាង ២០ប្រទេសក្រៅពីប្រទេសចិន ដោយរបាយការណ៍គិតត្រឹមព្រឹកថ្ងៃសុក្រនេះ ប្រទេសជប៉ុនបានរកឃើញច្រើនជាងគេ៖ ជប៉ុន ៤៥, សិង្ហបុរី ៣០, ថៃ ២៥ , កូរ៉េខាងត្បូង ២៣ , អូស្ត្រាលី ១៥ ,ម៉ាឡេស៊ី ១៤, អាឡឺម៉ង់ ១៣, អាមេរិក ១២, វៀតណាម ១២, បារាំង ៦, អារ៉ាប់រួម ៥, កាណាដា ៥, ឥណ្ឌា ៣, ហ្វីលីពីន ៣, ចក្រភពអង់គ្លេស ៣, រុស្ស៊ី ២, អ៊ីតាលី ២, បែលហ្ស៊ិក ១, អេស្ប៉ាញ ១, កម្ពុជា ១, ស្រីលង្កា ១, ហ្វាំងឡង់ ១, នេប៉ាល់ ១, ស៊ុយអែត ១។
.jpg?1581070434)
យ៉ាងណាមិញ នៅស្រុកខ្មែរ បញ្ហាម៉ាស ដូចជាការដំឡើងថ្លៃម៉ាសនៅតាមហ្វាម៉ាស៊ី និងការអស់ម៉ាសពីស្តុក ជាដើម ដែលធ្វើឲ្យប្រជាជនខ្មែរយើងមានការមិនសប្បាយចិត្តចំពោះចំនាត់ការនេះ ។ បញ្ហានេះត្រូវបានដោះស្រាយជាបន្ទាន់ ក្រោយរដ្ឋាភិបាលកម្ពុជាបានចុះត្រួតពិនិត្យតាមហ្វាម៉ាស៊ីនីមួយៗក្នុងរាធានីភ្នំពេញ។
យោងតាមគណនីហ្វេសប៊ុករបស់ឈ្មោះ Hailey Lee បានបង្ហោះរូបភាពដោយមានក្រុមជនជាតិជប៉ុនមួយក្រុម បានធ្វើការចែកម៉ាសឥតគិតថ្លៃដល់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងធ្វើដំណើរតាមផ្លូវចំណុចមួយ លើដងផ្លូវសាធារណៈ។ នេះបង្ហាញពីទឹកចិត្តសប្បុរសធម៌របស់ជនជាតិជប៉ុន ដែលមានចំពោះជនជាតិខ្មែរ។ លើសពីនេះ ជប៉ុនក៏ធ្លាប់បានផ្ដល់ជាជំនួយឥតសំណងជាច្រើន ដើម្បីជួយដល់ប្រជាជនខ្មែរយើងផងដែរ៕
.png?1581070443)