ទោះផ្លូវ លំបាកខ្លាំង ប៉ុន្តែដៃរបស់ខ្ញុំប្រឹងកាន់ចង្កូតកង់ជិះទៅសាលារៀនជានិច្ចព្រោះប្រទេសជាតិ និងត្រូវការពួកខ្ញុំនៅថ្ងៃអនាគត់
-

ហ្វេសប៊ុក ៖ ថ្មីៗនេះនៅលើបណ្តាញសង្គមហ្វេសប៊ុកបានមានការស៊ែរចែករំលែកគ្នាជាច្រើននៅរូបភាពរបស់ក្មេងៗទាំងនេះ មហាជនមានការចាប់អារម្មណ៍ថារូបភាពជាច្រើនសន្លឹករបស់ក្មេងៗជិះកង់ទៅរៀនទាំងខ្លួនប្រលាក់សុទ្ធតែភកនេះបានបង្ហាញពីការតស៊ូរនិងភាពអត់ធ្មត់នៅក្នុងចិត្តរបស់ពួកគេ បើទោះបីជាពួកគេកំពុងតែមានឧបសគ្គនៅរារាំងដំណើររបស់ពួកក៏ដោយដៃរបស់ពួកខំប្រឹងចាប់កាន់ចង្កូតកង់រួចបន្តពុះពារធ្វើដំណើរសំដៅទៅសាលារៀន ដែលជាប្រភពចំណេះដឹងរបស់ពួកគេ ។

យ៉ាងណាមិញបើយោងទៅតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា សុីម ចាន់សុី បានធ្វើការលើកឡើងឲ្យដឹងនៅលើគណនីហ្វេសប៊ុកយ៉ាងដូច្នេះថា « ទោះបីលំបាកក៏ត្រូវស៊ូ ព្រោះយើងក្រ យើងត្រូវការចំណេះដឹង ដើម្បីអនាគតយើង។ ឪពុកម្តាយយើងគឺមានក្តីសង្ឃឹមលើយើងខ្លាំងណាស់ យើងមិនគួរគប្បីធ្វើឲ្យគាត់អស់សង្ឃឹមឡើយ។ ផ្លូវមួយខ្សែនៅភូមិធន់ សង្កាត់បារាយណ៍ ក្រុងដូនកែវ ភ្លៀងធ្លាក់មួយមេ ពិបាកក្នុងការធ្វើដំណើរណាស់ » ។ ប្រភព៖ សុីម ចាន់សុី