ហ្វេសប៊ុក ៖ រូបភាពប៉ុន្មានសន្លឹកនេះបានធ្វើឲ្យមហាជនជាច្រើនបានសម្តែងនៅអារម្មណ៍សោកសៅយ៉ាងខ្លាំងព្រោះវាគឺជារូបភាពដែលពោពេញទៅដោយអត្ថន័យ និងមានគ្រប់រស់ជាតិនៅក្នុងរូបភាពនេះផងដែរ ។

ជាមួយគ្នានេះដែររូបភាពក្មេងប្រុសម្នាក់នេះបានបង្ហាញឲ្យមហានជនឃើញថា ជីវិតរបស់គេដែលកើតមកជាកូនអ្នកក្រវាពិតជាលំបាកខ្លាំងណាស់មួយថ្ងៃៗត្រូវខំប្រឹងបើមិនប្រឹងគឺដាច់បាយ មិនអាចរំពឹងគ្រួសារបានទេ ជាពិសេសមិនដែលស្គាល់សាលារៀន និងគេទេ បើទោះបីជាខ្លួនកើតមកជាកូនអ្នកក្រយ៉ាងណាក្តីក៏ប៉ុន្តែក្មេងប្រុសម្នាក់នេះមិនលើកដៃសំពះសុំទានគេទេ ព្រោះក្មេងៗដែលកើតក្នុងគ្រួសារក្រីក្រពួកគេសុទ្ធតែជាក្មេងដែលតស៊ូរអត់ធ្មត់ ព្យាយាមរស់ដោយខ្លួនឯងដោយមិនចង់ពឹងផ្អែកអ្នកផ្សេង។

ដូច្នេះរូបភាពរបស់ក្មេងម្នាក់នេះ បានបង្ហាញឲ្យក្មេងៗដែលមានឪពុកម្តាយជាអ្នកមានទ្រព្យធនមួយចំនួនឲ្យភ្ញាក់ខ្លួនឡើងខំប្រឹងរៀនសូត្រ ដើរផ្លូវល្អ កុំធ្វើឲ្យគ្រួសារពិបាកចិត្តដោយសារខ្លួន ហើយជាពិសេសក្មេងៗកំព្រារអនាថា ដែលគ្មានទីពឹង សូមក្រោកឈរឡើង ខំព្រឹងឡើង កុំបាក់ទឹកចិត្ត ពេលឃើញកូនគេមានគ្រប់យ៉ាងព្រោះអីឆាកជីវិតមនុស្សម្នាក់ៗកើតមករមែងតែងខុសគ្នា ថ្ងៃនេះយើងលំបាកមិនប្រាកដថាទៅថ្ងៃមុខយើងនៅតែលំបាកទៀតទេ គ្មានអ្នកណាអាចកំណត់ជីវិតយើងបានក្រៅពីខ្លួនយើងឯងឡើយ ព្រោះយើង គឺជា «វិរះបុរស របស់ឯង » ៕
