ខ្មែរ មានក្បាច់គុណល្អ តែកីឡាករវៃដោះបំណុលទេ ខ្លះទំនេរពីការប្រគួត រត់ម៉ូតូឌុប ដើររកត្រី រកក្តាម ដូចជា អ៊ួច ធារិទ្ធ ជាដើម
ធ្លាប់ជាកីឡាករល្បី ពេលប្រកួតបាក់ជើង ដេកដូចខ្មោចអនាថា ពេលប្រកួតគេស្រែកហ៊ោឲ្យវៃ ពេលវៃឈ្នះមិនខ្វះទេអ្នកគាំទ្រ ពេលប្រកួតចាញ់ហើយបាក់ជើងទៀត បាត់អ្នកគាំទ្រអស់ ។

អ៊ួច ធារិទ្ធ ធ្លាប់ជាកីឡាករល្អប្រចាំក្លឹបអាណាចក្រគុនខ្មែរ និងតំណាងឲ្យប្រទេសកម្ពុជា ឥលូវធ្លាក់ខ្លួនពិការជើង (បាក់ជើង) ដេកសំកុកផ្ញើរវាសនាលើព្រលិខិត ក្រោយពេលបាក់ជើងនៅលើង្វៀនបាយ័ន្តស្ទឹងមានជ័យក្នុងកម្មវិធីប្រកួតគូអន្តរជាតិមិត្តភាពជាមួយកីឡាករថៃមក អ៊ួច ធារិទ្ធ៖ បានដេកនៅលើគ្រែ ឈឺចុកចាប់យ៉ាងវេទនា ដេកព្រោះបារម្ភគ្មានលុយឲ្យអ្នកផ្ទះ ដេកព្រួយគិត បានលុយឯណាទៅសងគេបន្តទៀតបើប្រកួតលែងបានហើយ។

សូមកុំទាន់អាល់អស់សង្ឃឹមអី ធារិទ្ធ ត្រូវតែតស៊ូ ។ មកដល់ពេលនេះខាងសហព័ន្ធមានដំណោះស្រាយជូនហើយឬនៅ សហព័ន្ធអើយ សហព័ន្ធ នៅទុកគ្នាឲ្យនៅយូរពេក ជួយមើលគ្នាផង។ ប្រភព៖ សារព័ត៌មាន ហង្សតូច


ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។