សូមជួយ ចែករំលែក ឲ្យក្មេងៗស្គាល់ផង ! រូបចម្លាក់ដ៏កម្រនៅប្រាសាទបាគង ដែលបានកសាង ក្នុងរជ្ជកាលរបស់ ព្រះបាទឥន្ទ្រវរ្ម័នទី ១
ស៊ីហៀង
-

សៀមរាប ៖ រូបចម្លាក់ដ៏កម្រនៅប្រាសាទបាគង ប្រាសាទបាគងគឺជាប្រាសាទមួយដែលស្ថិតនៅក្នុង ភូមិឪឡោក ឃុំបាគង ស្រុកបាគង ខេត្តសៀមរាប នៃប្រទេសកម្ពុជា ដែលបានកសាងនៅក្នុងសតវត្សទី ៩ ឆ្នាំ ៨៨១ នៃគ្រិស្តសករាជ ក្នុងរជ្ជកាលរបស់ ព្រះបាទឥន្ទ្រវរ្ម័នទី ១ ដើម្បីឧទ្ទិសថ្វាយព្រាហ្មណ៍សាសនា។

ប្រាសាទនេះមិនសូវសម្បូរនូវរូបចម្លាក់ដូចប្រាសាទនានាផ្សេងឯទៀតប៉ុន្មានទេ គឺឃើញនៅត្រឹមតែរូបចម្លាក់មួយផ្ទាំងនេះតែប៉ុណ្ណោះដែលនៅសេសសល់លេចធ្លោល្អជាងគេ។ ហើយអ្វីដែលខ្ញុំចង់លើកមកបង្ហាញនៅពេលនេះគឺ រូបចម្លាក់យក្ខមួយផ្ទាំងនេះមកធ្វើការប្រៀបធៀបជាមួយនឹងរូបក្បាលយក្ខដែលខ្មែរយើងយកមកដើម្បីធ្វើការសម្តែងជា ល្ខោនខោល ឬ ល្ខោនពាក់របាំងមុខ នាពេលបច្ចុប្បន្ននេះ។

អត្ថបទដោយ: មុិញ ឡៃយ៉ា Megn Lai Ya

ប្រភព ៖ Knowledge & General Culture