បងប្អូនច្បាស់ជាបានជ្រាបហើយថា គ្រួសារបរទេសមួយដែលបានបង្កើតគម្រោងអភិរក្ស និងតំបន់អេកូទេសចរណ៍នៅដែនជម្រកសត្វព្រៃភ្នំត្នោតកំពុងតែមានការនឿយចិត្តយ៉ាងខ្លាំង ជាមួយនិងការ ការពារសត្វព្រៃនៅក្នុងតំបន់អភិរក្សដែលកំពុងប្រឈមនឹងការកាប់ទន្ទ្រានយកដីពីសំណាក់ជនខិលខូចមួយចំនួន ដែលកាប់បំផ្លាញព្រៃឈើនិងដុតព្រៃជាដើម។

យោងទៅតាមគណនីហ្វេសប៊ុកលោក តាន់ គឹមសួរ បានធ្វើការបង្ហោះនៅលើគណនីហ្វេសប៊ុករបស់លោកនៅមុននេះបន្តិចថា៖ សូមថ្លែងអំណរគុណចំពោះទឹកចិត្តដ៏សប្បុរសរបស់បងប្រុស ស្រី ចាន់ថនដែលបានចូលរួមឈឺឆ្អាលក្នុងកិច្ចការងារអភិរក្សព្រៃឈើរបស់លោកបេនដោយឧបត្ថម្ភជាថវិកាចំនួន២លានរៀល ហើយបងប្រុសសន្យាថានឹងចុះទៅសួរសុខលោកបេននិងក្រុមគ្រួសារដោយផ្តល់ និងបន្តជួយពួកគាត់ទៀត???។

សូមបញ្ជក់៖ បេននិងខ្ញុំមិនបានប្រកាសស្វែងរកមូលនិធិអ្វីទាំងអស់ ប៉ុន្តែការផ្តល់ជូនដោយសប្បុរសជននានាគឺជាការបង្ហាញអំពីទឹកចិត្តនិងសេចក្តីស្រលាញ់ធន់ធានធម្មជាតិ និងផ្តល់កំលាំងចិត្តដល់បេនការបន្តថែរក្សាសួតរបស់ផែនដីនេះ សូមអរគុណចំពោះការយកចិត្តទុកដាក់ចំពោះបញ្ហាទាំងនេះជាមួយពួកយើង??? ។



