មនុស្សម្នាក់ប្រាថ្នារស់នៅក្នុងយ៉ាងស្រណុកសុខស្រួល ជាមួយក្រុមគ្រួសារ គេមិនដែលទៅខ្វល់ខ្វាយរឿងអ្វី ឬ ធ្វើឲ្យខ្លួនឯងពិបាកនោះទេ ធ្វើយ៉ាងណាឲ្យតែខ្លួនរស់នៅបានល្អទៅបានហើយ ចុះហេតុអ្វីបានជាបុរសម្នាក់នេះ និងក្រុមគ្រួសារ ខំប្រឹងខ្លះម្ល៉េះ ទាំងដែលខ្លួនឯងមិនមែនជាពូជសាសន៍ ជាតិសាសន៍មួយនេះផងហ្នឹង ហេតុអ្វីបានជាលោកខំប្រឹងលះបង់ខ្លាំងម្ល៉េះ តើប្រឹងមើលថែព្រៃឈើមួយនេះដើម្បីអ្វី?
ប៊េន និងក្រុមគ្រួសារ បានលះបង់គ្រប់បែបយ៉ាង ដើម្បីមករស់នៅប្រទេសកម្ពុជាយើង ព្រោះតែសេចក្តីស្រលាញ់ ការការពារ និងមើលថែ ព្រៃឈើ ទាំងយប់ទាំងថ្ងៃ មូលហេតុមានតែមួយគត់នោះបងប្អូនដឹងច្បាស់ហើយ។ តែអនិច្ចារអីបានជាមានតែទុក្ខឥតល្ហែរ អំឡុងពេលដែលគេចង់មើលថែ តែបែរជាមានជនខិលខូចមួយចំនួន ប្រឹងដុត ប្រឹងកាប់បំផ្លាញម្ល៉េះ ។
ជាក់ស្តែងកាលពីពេលថ្មីៗនេះ លោកតាន់ គឹមសួរបានបង្ហោះ ពីផលវិបាករបស់លោកប៊េន និងការកាប់បំផ្លាញព្រៃឈើ ព្រមទាំងដុត គ្មាន ដែលហេតុធ្វើឲ្យបុរសម្នាក់ ដែលមកពីប្រទេសផ្សេង ខំប្រឹងការពារ ព្រៃឈើ ដោយការប្តូរជីវិត។ កូនខ្មែរគ្រប់រូបពិតជាការកោតសរសើរដល់បុរសម្នាក់នេះ និងក្រុមគ្រួសារយ៉ាងខ្លាំង ដែលខំប្រឹងមើលថែទាំ ដោយមិនខ្លាចញញើតនិងជនខិលខូចមួយចំនួនតូច ដែលដុតបំផ្លាញ ព្រៃឈើនោះ ហើយលោកនឹងតស៊ូ ឲ្យដល់ទីបំផុត ដើម្បីរឿងមួយនេះ។
ក្រោយពីបានមើលឃើញពីការលំបាករបស់លោក ហើយនោះ ក៏មានបងប្អូនជាច្រើន ចង់ជួយ ទោះបីជាតិចតួចក្តី តែនេះក៏ជាការចូលរួមចំណែកដើម្បីជួយដល់រូបលោកប៊េនផងដែរ។ ដោយឡែកនៅលើបណ្តាញសង្គមរបស់ ចៅខ្មែរផ្សារ CK Magic Bland បានបង្ហោះសារថា "តាមរយៈបុរសវប្បធម៏ជាទីគោរពគឺបង អាចារ្យធំ នគររាជ និង បង Tan Kimsour
ខ្ញុំនិងបរិច្ចាកទឹកប្រាក់500$ ជូនMr Ben បុរសជាទីគោរព ដែរបូជាញេីសឈា មការពារព្រៃឈេី ដោយគ្មានប្រាក់ខែ គ្មានជំនួយសំណង ថែមទាំងចាកមាតុភូមិកំណេីតមករស់នៅកម្ពុជាដេីម្បីព្រៃឈេីរបស់យេីង។ ខ្ញុំបាទ សង្ឃឹមថាមហាគ្រួសារខ្មែរ និង គាំទ្ររ ហេីយស៊ែវីដេអូនេៈបន្តរដេីម្បីអោយសប្បុជនផ្សេងទៀតបានចូលរួមបន្តរផង? ❤️You are my hero ❤️"។







មានវិដេអូ៖
ប្រភព៖ ចៅខ្មែរផ្សារ CK Magic Bland