បងប្អូននៅខេត្តព្រះសីហនុ ពិតជាសំណាងខ្លាំងណាស់ ដែលបានថ្នាក់ដឹកនាំល្អ ចេះជួយគ្រប់បែបណា ចេះដាក់ខ្លួន ចេះធ្វើគ្រប់សព្វបែបយ៉ាង យកចិត្តទុកដាក់ចំពោះរាស្រ្ត ចេះមើលថែទាំ កូនចៅ គ្រប់បែបយ៉ាង។

ប្រជាជននៅខេត្តព្រះសីហនុ ពិតជាសេចក្តីត្រេកអរ និងអរគុណជាខ្លាំង ដែលឯកឧត្តម និងក្រុមគ្រួសារ តែងតែយកចិត្តទុកដាក់ ចំពោះប្រជារាស្រ្ត និងបានកែប្រែ មុខមាត់ខេត្តព្រះសីហនុ ជាថ្មី ដើម្បីឲ្យប្រជាជននៅទីនេះ នឹងមានមុខរបររកស៊ីបានដូចមុនទៀត ព្រោះថាមួយរយៈពេលចុងក្រោយមកមានរឿងរ៉ាវជាច្រើន ដែលធ្វើឲ្យបងប្អូននៅខេត្តព្រះសីហនុ មានក្តីកង្វល់ តែពេលនេះ លែងកង្វង់ទៀតហើយ។

ដោយឡើយនៅមុននេះបន្តិចនៅលើបណ្តាញសង្គមហ្វេសប៊ុកមួយដែលមានឈ្មោះថា ប្រជាជន ខេត្តព្រះសីហនុ បានបង្ហោះសារយ៉ាងរំភើបបន្ទាប់ពីឯកឧត្តម បានជួបនឹងលោកពូម្នាក់ កំពុងតែធ្វើដំណើរតាមផ្លូវ ដោយក្តីអាណិតអាសូរលោក៏បានជូនជាថវិការបន្តិចបន្តួចដល់លោកពូ ដោយម្ចាស់គណនីនេះបានរៀបរាប់ថា "ម៉ឺងម៉ាត់ ហ្មត់ចត់ ច្បាស់លាស់ជាមួយការងារ តែមនោសញ្ចេតនា និងការអាណិតអាសូរ ជួយគ្នាទៅវិញទៅមក មិនអាចគ្មានបានទេ។

ប្រភព៖ ប្រជាជន ខេត្តព្រះសីហនុ