កាលពីពេលថ្មីៗនេះ រោងពិធីមង្គការមួយ ត្រូវបានមជ្ឈដ្ឋានជាច្រេីន ជាពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសបុក បានមានការចាប់អារម្មណ៍ជាខ្លាំង ជាមួយនឹងការតុបតែងបែបសាមញ្ញ លក្ខណៈបុរាណ តែស្រស់ស្អាតប្លែក ដោយលំអជាស្លឹកដូង ទទួលបាននូវភាពទាក់ទាញជាខ្លាំងតែម្តង។

នេះបើយោងទៅតាមគណនីហ្វសប៊ុកដែលមានឈ្មោះថា Chandoeb Sun បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វសប៊ុកថា ៖« អរគុណដល់ក្រុមការងារបានបញ្ចប់ស្នាដៃលេីកទី២សម្រាប់ឆ្នាំនេះ សង្ឃឹមថានឹងរីកដុះដាល » ។

សូមជម្រាបផងដែរថា ចំពោះការតុបតែងរោងមង្គលការប្រភេទនេះ គឺមិនសូវជាមាននោះទេ ក៏ព្រោះតែសម័យបច្ចុប្បន្ននេះ គឺមានការរៀបចំយ៉ាងប្រណិត ជាមួយផ្កាស្រស់ ឬក៏ផ្កាជ័រ អមជាមួយក្បូរក្បាច់រៀបចំ ជាច្រើនម៉ូដ និងមានតម្លៃផ្សេងៗគ្នា ទៅតាមការកំណត់របស់ម្ចាស់រៀបចំកម្មវិធីដ៏មង្គលនេះ។

ដោយឡែក ចំពោះការរៀបចំបែបនេះ មិនត្រឹមតែចំណាយអស់ថវិកាតិចនោះទេ ថែមទាំងទទួលបាននូវភាពស្រស់ស្អាត គួរឲ្យចង់គយគន់ ដែលពិតជាកម្របានឃេីញណាស់ និងទទួលបាននូវចំណាប់អារម្មណ៍ពីមជ្ឈដ្ឋានទូទៅទៀតផង។ ដេីម្បីជ្រាបច្បាស់ សូមប្រិយមិត្តរីករាយទស្សនាដូចតទៅ។













