ពិតជា គំរូល្អមែន ! ឃើញមិត្តរួមថ្នាក់ ពិការ កំពុងជួបការលំបាក និងខ្វះខាត សិស្សមួយថ្នាក់ចូលលុយគ្នាជួយមិត្តភ្លាម
ស៊ីហៀង
-

យោងទៅតាមគណនីហ្វេសប៊ុកផេកមួយដែលមានឈ្មោះថា យុវជនស្ម័គ្រចិត្ត វិទ្យាល័យ ១០មករា ១៩៧៩​ បានធ្វើការបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកថា «សូមថ្លែងអំណរគុណដល់ប្អូនប្រុសគាត់គីមផា ប្រធានថ្នាក់១២S និងជាមេកងកាយរិទ្ធជាតិកម្ពុជាប្រចាំវិទ្យាល័យ10 មករា 1979និងប្អូនស្រីដេត ស្រីនាង ប្រធានថ្នាក់ 12 Nនិងជាសមាជិកយុវជនកាយរិទ្ធជាតកម្ពុជានៅវិទ្យាល័យ10មករា 1979មិត្តភក្កិរួមសាលានិងមិត្តរួមថ្នាក់ 12Nនិង 12S ជាពិសេសសូមថ្លែងអំណរអរគុណយ៉ាងធំធេងដល់

- លោកគ្រូ សុខ រដ្ឋា Sok Ratha បានឧបត្ថម ទឹកប្រាក់២០០០០០ រៀល សៀវភៅមេរៀន 25 ក្បាលសៀវភៅសរសេរ ២ដុំ ប៊ិច ១ ប្រអប់ និង ជួយសម្ភារៈសិក្សាពេញមួយឆ្នាំ

- អ្នកគ្រូ Rady Hem បានឧបត្ថម ទឹកប្រាក់ 10 $និងសប្បុរសជនជាច្រេីនទៀត បានឧបត្ថមជូនដល់បងស្រី ដែលគាត់មានការខ្វះខាត ថវិកា និងសម្ភារៈសិក្សា

- សូមជូនពរដល់លោកគ្រូ អ្នកគ្រូ និងសប្បុរសជនទាំងអស់ជួប តែសេចក្តីសុខ រកសុីមានបាន ជោគជ័យគ្រប់ភារៈកិច្ច និងជួបតែពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឈ្លាតឡេីយ។ # បេីមានសប្បុរសជន ចង់ជួយឧបត្ថមដល់គាត់ អាចទាក់ទងមកខ្ញុំបាន? 017733871  Faceboook Hea So ?? រូបថត ភាត់ គឹមផា