លទ្ធផលចេញហើយ! គណៈកម្មការអឺរ៉ុប ផ្តាច់ EBA ផ្នែកខ្លះ ដែលធ្វើឲ្យប៉ះពាល់លើវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង និងរួមទាំង....
សីហា
-

ភ្នំពេញ៖ លទ្ធផលនៃការដក ប្រព័ន្ធអនុគ្រោះពន្ធ EBA នេះបានដឹងលទ្ធផលនៅចន្លោះម៉ោង ៦ ល្ងាច ដល់ ៨ យប់នេះ ខណៈដែលប្រពលរដ្ឋកំពុងរងចំាអស់ជាខែច្រើនកន្លងកនេះ។ យោងតាមការផ្សាយរបស់សមាគមន៍រោងចក្រកាត់ដេរកម្ពុជា (GMAC ) បានឱ្យដឹងនៅថ្ងៃនេះ ថា នឹងមិនមានសន្និសិទសារពត៌មានណាមួយដែលធ្វើឡើងដោយគណៈកម្មការអឺរ៉ុបនោះទេ ប៉ុន្តែនឹងមានការចេញផ្សាយជាសេចក្តីប្រកាសព័ត៌មានជំនួសវិញ។

គណៈកម្មការអឺរ៉ុប អះអាងទៀតថា ការផ្តាច់ EBA ដោយផ្នែកខ្លះនេះ នឹងធ្វើឲ្យកម្ពុជា ប៉ះពាល់លើវិស័យការកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង រួមទាំងប៉ះពាល់ដល់ការនាំចេញផលិតផលធ្វើដំណើរ ដូចជាវ៉ាលី និង កាបូក ជាដើម ព្រមទាំងស្ករសរផងដែរ។ គណៈកម្មការអឺរ៉ុប លើកឡើងដូច្នេះថា ការផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធនេះនឹងចូលជាធរមាននៅថ្ងៃទី ១២ ខែសីហាឆ្នាំ ២០២០ ដែលធ្វើឲ្យកម្ពុជា ខាតប្រាក់ចំណេញប្រមាណ១ពាន់លានអឺរ៉ូ (ជាង១ពាន់លានដុល្លារ) ជារៀងរាល់ឆ្នាំ នេះ យោងតាម គេហទំព័រ Europa ។ 

លោក Ben Vanpeperstraete អ្នកសម្របសម្រួលការតស៊ូមតិ និងយុទ្ធនាការសម្លៀកបំពាក់ស្អាតដែលមានមូលដ្ឋាននៅអឺរ៉ុប (CCC) បានប្រាប់សារព័ត៌មានអន្តរជាតិមួយថា ការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA របស់កម្ពុជាលើផ្នែកចំនួននឹងមានប្រសិទ្ធិភាពក្នុងការដាក់គោលដៅលើអនុផ្នែកនៃសេដ្ឋកិច្ច រួមទាំងផ្នែកឧស្សាហកម្មកាត់ដេរផងដែរ។

សម្តេចតេជោនាយករដ្ធមន្រ្តី ហ៊ុន សែន នៃកម្ពុជាមានប្រសាសន៍កាលពីម្សិលមិញនឱ្យដឹងថា កុំឱ្យមានការព្រួយបារម្ភរឿងបាត់ EBA ដោយកម្ពុជារៀនរស់ដោយខ្លួនឯង ហើយមិនអាចយកអធិបតេយ្យភាពទៅដោះដូរនឹងជំនួយពីបរទេសឡើយ។ សម្តេចបញ្ជាក់ថា ប្រព័ន្ធអនុគ្រោះពន្ធ EBA គង់តែនឹងបាត់បង់នៅពេលដែលកម្ពុជាក្លាយជាប្រទេសអភិវឌ្ឍន៍៕