បន្ទាប់ពី ដក ប្រព័ន្ធអនុគ្រោះពន្ធ EBA រួច កម្ពុជានិងរងការខាតប្រាក់ចំណេញ ជារៀងរាល់ឆ្នាំយ៉ាងច្រើនសន្ធឹករហូតទៅដល់....
ស៊ីហៀង
-

ភ្នំពេញ៖ លទ្ធផលនៃការដក ប្រព័ន្ធអនុគ្រោះពន្ធ EBA នេះបានដឹងលទ្ធផលនៅចន្លោះម៉ោង ៦ ល្ងាច ដល់ ៨ យប់នេះ ខណៈដែលប្រពលរដ្ឋកំពុងរងចំាអស់ជាខែច្រើនកន្លងកនេះ។ យោងតាមការផ្សាយរបស់សមាគមន៍រោងចក្រកាត់ដេរកម្ពុជា (GMAC ) បានឱ្យដឹងនៅថ្ងៃនេះ ថា នឹងមិនមានសន្និសិទសារពត៌មានណាមួយដែលធ្វើឡើងដោយគណៈកម្មការអឺរ៉ុបនោះទេ ប៉ុន្តែនឹងមានការចេញផ្សាយជាសេចក្តីប្រកាសព័ត៌មានជំនួសវិញ។

គណៈកម្មការអឺរ៉ុប អះអាងថា ការផ្តាច់ EBA ដោយផ្នែកខ្លះនេះ នឹងធ្វើឲ្យកម្ពុជា ប៉ះពាល់លើវិស័យការកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង រួមទាំងប៉ះពាល់ដល់ការនាំចេញផលិតផលធ្វើដំណើរ ដូចជាវ៉ាលី និង កាបូក ជាដើម ព្រមទាំងស្ករសរផងដែរ។ គណៈកម្មការអឺរ៉ុប លើកឡើងដូច្នេះថា៖«ការផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធនេះ ធ្វើឲ្យកម្ពុជា ខាតប្រាក់ចំណេញប្រមាណ១ពាន់លានអឺរ៉ូ (ជាង១ពាន់លានដុល្លារ) ជារៀងរាល់ឆ្នាំ»។

គណៈកម្មអឺរ៉ុប សង្កត់ធ្ងន់ថា ការសម្រេចផ្តាច់ EBA ដោយផ្នែកខ្លះនេះ គឺដោយសារតែនៅកម្ពុជា មានការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ និងជាប្រព័ន្ធ ទៅលើសិទ្ធិមនុស្សដែលមានចែងនៅក្នុងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ។

គួរបញ្ចាក់ផងដែរថានៅកាលពីម្សិលមិញនេះសម្តេចតេជោនាយករដ្ធមន្រ្តី ហ៊ុន សែន នៃកម្ពុជាមានប្រសាសន៍កាលពីម្សិលមិញនឱ្យដឹងថា កុំឱ្យមានការព្រួយបារម្ភរឿងបាត់ EBA ដោយកម្ពុជារៀនរស់ដោយខ្លួនឯង ហើយមិនអាចយកអធិបតេយ្យភាពទៅដោះដូរនឹងជំនួយពីបរទេសឡើយ។ សម្តេចបញ្ជាក់ថា ប្រព័ន្ធអនុគ្រោះពន្ធ EBA គង់តែនឹងបាត់បង់នៅពេលដែលកម្ពុជាក្លាយជាប្រទេសអភិវឌ្ឍន៍៕