នាវាដឹកអ្នកដំណើរមួយគ្រឿងត្រូវបាន កម្ពុជា យល់ព្រមអនុញ្ញាតឲ្យនាវាមួយនេះ ចូលចតនៅកំពង់ផែរបស់ខ្លួន បើទោះបីជានាវាមួយគ្រឿងនេះបានទទួលកាបដិសេធពីសំណាក់ប្រទេសចំនួន ៥ រួមក៏ដោយ ប្រទេសដែលធ្វើការបដិសេធមិនឲ្យនាវាដែលមានឈ្មោះថា MS Westerdam នេះចូលចត មានដូជា ប្រទេស ថៃ ជប៉ុន កោះតៃវ៉ាន់ កោះ ហ្គាំ និងហ្វីលីពីន មូលហេតុដែរប្រទេសទាំង ៥ នោះបដិសេធគឺដោយសារតែ មានភ័យខ្លាចថា មានអ្នកដំណើរនៅលើនាវានោះ អាចមានកូរ៉ូណាវីរុសប្រភេទថ្មី (COVID-19) នេះផងដែរ ។

យ៉ាងណាមិញ នាវាដឹងអ្នកដំណើរ១៤៥៥នាក់ និងអ្នកបម្រើកលើនាវា ៨០២ នាក់ នឹងចូលចតនៅកំពង់ផែខេត្ត ព្រះសីហនុ នៅថ្ងៃព្រហស្បតិ៍ ទី១៣ កុម្ភៈ ស្អែកនេះ។ នាវាដឹកអ្នកដំណើរនេះ ដែលបានអះអាងថា ខ្លួនគ្មានអ្នកដំំណើរឈឺទេនោះអ្នកដំណើរដែលជិះលើនាវានេះ ស្ថិតក្រោមការត្រួតពិនិត្យសុខភាពជាទៀងទាត់ផងដែរ ។នេះបើតាមប្រតិបត្តិកររបស់នាវានេះ Holland America ៕




