ពិតជា ពូកែមែន ! លោក តា ៨០ ឆ្នាំជាង និងក្មេងស្រី៥ឆ្នាំ បានឡើងទៅដល់កំពូលភ្នំដែលខ្ពស់ជាងគេដំបូងគេបង្អស់នៅប្រទេសកម្ពុជា
ស៊ីហៀង
-

នេះបើយោងទៅតាមគណនីហ្វេសប៊ុករបស់លោក តាន គឹមសួរ បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកនៅមុននេះបន្តិចថា ៖ ចែករំលែកឲ្យផ្អើលមួយបងប្អូន???មិនដឹងជាយ៉ាងម៉េច នៅពេលដែលបានឃើញរូបភាពទាំងនេះហើយ ខ្ញុំមានអារម្មណ៍រំភើបចង់ហោះ❤️❤️❤️ មនុស្សចាស់ដែលមានអាយុច្រើនជាងគេ ៨០ជាងឆ្នាំ និងក្មេងស្រីដែលមានអាយុតិចជាងគេ ៥ឆ្នាំដែលបានឡើងទៅដល់កំពូលភ្នំដែលខ្ពស់ជាងគេដំបូងគេបង្អស់នៅប្រទេសកម្ពុជា គឺកំពូលភ្នំឱរ៉ាល់។ 

ដំណឹងនេះពិតជាអស្ចារ្យណាស់សម្រាប់ខ្ញុំ??? អរគុណបងស្រីនិងបងប្រុសដែលដើរតួជាគ្រួសារគំរូដែលពត់លត់ដំចិត្តកូនៗដោយនាំពួកគាត់ឡើងទៅដល់កំពូលភ្នំឱរ៉ាល់??? អរគុណបងស្រីដែលផ្តល់ដំណឹងដ៏អស្ចារ្យនេះមកប្អូនមុនគេ???មុនបងប្អូនគិតថាបងប្អូនឡើងភ្នំឱរ៉ាល់មិនកើត សូមមើលទៅពួកគាត់ ហេតុពួកគាត់អាចធ្វើបាន បងប្អូនបែរជាធ្វើមិនបានទៅវិញ?

សូមរំលឹកផងដែរថា​តាមពិត​ពាក្យ​ថា ភ្នំ​ឱ​រ៉ា​ល់ គឺជា​ឈ្មោះ​ជួរ​ភ្នំ​ដ៏​វែង​ដែលមាន​កំពូល​ជាច្រើន​។ នេះ​ជាការ​បញ្ជាក់​របស់លោក ឈឺ​ន ឆី​ម ដែលជា​អ្នក​នាំ​ភ្ញៀវ​ជាតិ និង​ភ្ញៀវ​បរទេស​ឡើង​ជួរ​ភ្នំ​ឱ​រ៉ា​ល់​តាំងពី​ឆ្នាំ​២០០៤​។លោក ឈឺ​ន ឆី​ម ដែលមាន​កំណើត​នៅក្នុង​ភូមិ​ស្រែ​កិន​៣​នៃ​ស្រុក​ឱ​រ៉ា​ល់​ចំងាយ​១០​គីឡូម៉ែត្រ​ពី​ជួរ​ភ្នំ​ឱ​រ៉ា​ល់ ហើយ​ជា​អ្នក​នាំ​ភ្ញៀវ​ជាតិ និង​ភ្ញៀវ​បរទេស​ឡើងលើ​កំពូលភ្នំ​ជាង​២៣០​លើក​នោះ បានប្រាប់ថានុងចំណោម​ជួរ​ភ្នំ​ឱ​រ៉ា​ល់ មាន​ភ្នំ​ជាច្រើន​ដែល​សុទ្ធតែ​មានឈ្មោះ​ «​ហើយ​ភ្នំ​ដែល​ខ្ពស់​ជាងគេ​កំពស់​១៨១៣​ម៉ែត្រ​នោះ ចាស់ៗ​នៅក្នុង​ភូមិ​បាន​ប្រាប់ថា ឈ្មោះ​ភ្នំ​ខ្ជោល នោះទេ​។ ប៉ុន្តែ​មនុស្ស​ទូទៅ​បាន​ហៅ​ភ្នំ​ដែល​ខ្ពស់ជាង​នោះ​ថា ជា​ភ្នំ​ឱ​រ៉ា​ល់​»​។