កម្ពុជា តូច តែបេះដូងធំ ! ព្រឹកនេះ នាវាទេសចរណ៍បរទេសមួយទៀតហើយ កំពុងត្រៀមចូលចតនៅកំពង់ផែ ក្រុងព្រះសីហនុ
ស៊ីហៀង
- 500

ខេត្តព្រះសីហនុ ៖ កប៉ាលទេសចរណ៍បរទេសមួយគ្រឿងឈ្មោះ MS World Dream សញ្ជាតិ Bahamas បានឈប់សំចតនៅក្នុងសមុទ្រខាងមុខកំពង់ផែក្រុងព្រះសីហនុ នាព្រឹកថ្ងៃ១៧កុម្ភៈ២០២០នេះ។ 

មន្ត្រីសមត្ថកិច្ចនៅកំពង់ផែអោយPNN ដឹងថា នៅលើនាវានេះមិនមានអ្នកទេសចរណ៍ទេ មានតែកងនាវិកចំនួន៣៦នាក់ប៉ុណ្ណោះ និងថានាវានេះអជ្ញាធរមិនទាន់អនុញ្ញាតអោយចូលចតនៅចំណតកំពងផែនៅឡើយ រង់ចាំរហូតដល់ក្រុមគ្រូពេទ្យកម្ពុជាយកសំណាកពីកងនាវិកទាំង៣៦នាក់ ទៅពិនិត្យផ្ទៀងផ្ទាត់នៅវិទ្យាស្ថានប៉ាស្ទរ័ រកមេរោគCovid-19 ជាមុនសិន និងថា ប្រសិនបើការវិភាគតាមវេជ្ជសាស្ត្រជាក់លាក់ បញ្ជាក់ថាអវិជ្ជមាន គ្មានសញ្ញាសង្សយ័ពីមេរោគ ទើបអជ្ញាធរអនុញ្ញាតអោយចូលចតដល់ចំណតកំពង់ផែ ៕ ប្រភព៖ Huy Bunleng News


Loading...