រំភើបខ្លាំងណាស់...សម្តេចហ៊ុន សែន ផ្តល់កិត្តិយសឡើងជូនបាច់ផ្កា លោកច័ន្ទ មករា ម្ចាស់បទ "ចាបយំល្វើយៗ" ...មានវិដេអូ
ស៊ីហៀង
-

ភ្នំពេញ៖ តារាចម្រៀង លោក ចាន់ មករា ក្នុងទីវាវប្បធម៌៣មីនា បានអង្រួនបេះដូងសម្តេចតេជោ ហ៊ុន សែន រហូតយកបាច់ផ្កាជូនលោក ចាន់ មករា ដែលកំពុងតែច្រៀងនៅលើឆាកតន្រ្តីផ្ទាល់។

បើយោងតាមគណនីហ្វេសប៊ុករបស់លោក ហេង ឡុង បានបង្ហោះសាររំភើបជំនួសលោក ចាន់ មករា ថា "សូមគោរពអញ្ជើញបងប្អូនចូលរួមសណ្ដាប់នូវចម្រៀង២បទដែលច្រៀងដោយលោក ច័ន្ទ មករា បទទី១៖ ព្រះឥន្ទទាត់សី និងបទទី២៖ ចាបយំល្វើយៗ ធ្វើឲ្យសម្ដេចតេជោ ហ៊ុន សែន ពេញចិត្តឡើងជូនផ្កាដោយផ្ទាល់។ សូមគោរពអរគុណសម្ដេចតេជោ ហ៊ុន សែន ដែលបានផ្ដល់មហាកិត្តិយសបំផុតជូនលោក ច័ន្ទ មករា ម្ចាស់បទ "ចាបយំល្វើយៗ" ដោយបានឡើងជូនផ្កាលើវេទិកាតែម្ដង។ ???"។

សម្តេចតេជោនាយករដ្ឋមន្ត្រី មិនត្រឹមតែយកផ្កាជូនលោក មករា ប៉ុណ្ណោះទេ សម្តេចក៏បាននៅធ្វើកាយវិការជាមួយលោក មករា រហូតដល់ចប់មួយបទនេះផងដែរ។ វត្តមានរបស់សម្តេចតេជោនៅលើឆាកតន្ត្រី នាំឱ្យអ្នកចូលរួមទាំងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល និងសិល្បករ សិល្បការិនីទាំងចាស់ ក្មេង បានទះដៃជាមួយសំណើចយ៉ាងកងរំពងផងដែរ"។

សូមប្រិយមិត្តទស្សនាវីដេអូ សម្តេចហ៊ុន សែន ផ្តល់កិត្តិយសឡើងជូនបាច់ផ្កា លោកច័ន្ទ មករា ដូចខាងក្រោម៖