សាលារៀនវ៉ាកងហើយ ខ្ញុំស្នើសុំឲ្យរដ្ឋាភិបាលបញ្ជាឲ្យក្លឹបកំសាន្ត KTV វ៉ាកងដូចគ្នាដែរពីព្រោះកន្លែងKTVគឺងាយឆ្លងវីរ៉ុស កូរ៉ូណា ណាស់
ស៊ីហៀង
-

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការមួយ ដោយសម្រេចផ្អាកការសិក្សាជាបណ្តោះអាសន្ន (វិស្សមកាលតូចមុនកាលកំណត់) នៅសម្រាប់គ្រឹះស្ថានសិក្សាចំណេះទូទៅទាំងសាលារដ្ឋ និងឯកជនទាំងអស់ នៅរាជធានីភ្នំពេញ និងក្រុងសៀមរាប ចាប់ពីថ្ងៃនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី។

ដោយឡែកនៅមុននេះបន្តិច លោក ឯកឧត្តម ពេជ្រ ស្រស់ បានធ្វើការផុសនៅលើគណនីហ្វេសប៊ុកដោយលោកបានធ្វើការលើកឡើងយ៉ាងដូច្នេះថា « សាលារៀនវ៉ាកងហើយ ខ្ញុំស្នើសុំឲ្យរដ្ឋាភិបាលកម្ពុជាបញ្ជាឲ្យក្លឹបកំសាន្ត KTV វ៉ាកងផងដែរពីព្រោះកន្លែងKTVគឺងាយឆ្លងអារោគCOVID-19នឹងណាស់ហើយក៏ដើម្បីថែរក្សាសុខភាពនារីបម្រើការងារនៅទីនោះដែរជាពិសេសកាត់ចំណាយរបស់បុរសៗក្នុងការទប់ទល់នឹងជំងឺឈ្លោះគ្នាក្នុងផ្ទះ។ ពេជ្រ ស្រស់ ៕