ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់ឯកឧត្តមវ័យក្មេង និងជាប្រធានគណបក្សខ្មែរក្រោក គឺលោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ដែលគ្រប់គ្នាបានហៅថា លោក វិល្លាម ពេលបានយកប្រាក់មួយចំនួនធំ ជូនដល់ គណកម្មាធិការជាតិប្រយុទ្ធប្រឆាំងជំងឺ covid19 ជាការចូលរួមចំណែក ដើម្បីប្រយុទ្ធប្រឆាំង ជំងឺមួយនេះ។

នៅក្នុងសាររបស់លោកបានបង្ហោះថា "ខ្ញុំបានបរិច្ចាគថវិការចំនួន ១០.០០០.០០០ រៀល ដល់គណកម្មាធិការជាតិប្រយុទ្ធប្រឆាំងជំងឺ covid19 តាមរយៈក្រសួងសុខាភិបាល បន្ទាប់ពីក្រសួងបានចេញសេចក្ដីប្រកាសលេខ០៤៦ ក្នុងការអំពាវនាវដល់សប្បុរសជនជួយក្នុងយុទ្ធនាការនេះ។ ក្នុងនាមជាពលរដ្ឋម្នាក់ ខ្ញុំរីករាយនឹងជួយដោយស្មារតីរួបរួមគ្នាសាមគ្គីគ្នា ក្នុងកាលៈទេសៈដ៏លំបាកនេះ ។

សូមបងប្អូនជនរួមជាតិដែលមានចិត្តសប្បុរសមេត្តាជួយតាមទឹកចិត្តរបស់ខ្លួនដោយយកថវិការសប្បុរសទៅកាន់ក្រសួងសុខាភិបាលផ្ទាល់ ដែលមានមន្ត្រីក្រសួងរងចាំទទួលដោយភាពរាក់ទាក់ ។








ប្រភព៖ William Guang