ជីវិតពិតជាមិនទៀងទាត់ទេ...ឯកឧត្តម ហ៊ុន ជា មានប្រសាសន៍ថា មនុស្សល្អ ហេតុអ្វីអាយុខ្លីម្ល៉េះ គាត់ទើបតែជូនឪឡឹកមកខ្ញុំមិននេះសោះ ស្រាប់តែមានជនប្រមឹកម្នាក់បើករថយន្ត មកបុករថយន្តគាត់ពេញទំហឹង បណ្តាលឲ្យ...
-

កាលពីថ្ងៃម្សិលមិញនេះ ឯកឧត្តម ហ៊ុន ជា ដែលពុកម៉ែជាច្រើន ប្រាកដជាបានស្គាល់រូបលោករួចមកហើយ ដោយលោក គឺជាមនុស្សម្នាក់ ដែលមានចិត្តល្អ ជួយដល់ជនទីទាល់ក្រ និងជួយដល់សង្គមជាច្រើន ។ ដោយឡែកកាលពីថ្ងៃម្សិលមិញនេះ លោកបានធ្វើដំណើរទៅខេត្តកោះកុង ដើម្បីយកមូលនិធិ ទៅចែកជូនដល់បងប្អូន ចៃដន្យអីលោកក៏បានឃើញអ៊ុំប្រុសម្នាក់ និងកូនស្រី ដឹកឪឡឹកយកទៅលក់ ។ អ៊ុំប្រុសចិត្តល្អនោះក៏បានជូន ឪឡឹក លោកដល់ឯកឧត្តម តែអ៊ុំប្រុសគាត់មិនយកលុយទេ ទោះបីជាគាត់មិនស្គាល់ថាលោកជានរណាក៏ដោយ។ 

តែអ្វីដែលធ្វើឲ្យឯកឧត្តម រន្ធត់ចិត្តនោះ គឺអ៊ុំប្រុសគាត់បានបើករថយន្តមកមុន ជាមួយកូនស្រី ស្រាប់តែមានរថយន្តមួយគ្រឿង បើកបរទាំងស្រវឹង បុករថយន្តអ៊ុំប្រុស បណ្តាលឲ្យក្រឡាប់ ហើយអ៊ុំប្រុសក៏បានស្លា ប់នៅកន្លែងកើតហេតុ ចំណែកកូនស្រីរបស់គាត់ បានបញ្ជូនទៅមន្ទីរតែជាអកុសល ក៏បានស្លា ប់ទៅជាមួយឪពុក។

នៅក្នុងគណនីហ្វេសប៊ុករបស់ឯកឧត្តមបានរៀបរាប់ថា "ជីវិតពិតជាមិនទៀងទាត់ទេ.......???

តាមផ្លូវដើម្បីនាំយកមូលិធិ " ចែករំលែកក្ដីស្រលាញ់ " មកជូនបងប្អូននៅក្នុងខេត្តកោះកុង, ខ្ញុំបានជួបអ៊ុំប្រុសម្នាក់ ជាមួយកូនស្រី ដោយធ្វើដំណើរដឹកឪឡឹកយកទៅលក់, .......វាហាក់ថ្មីពេក និងឆាប់ពេកហើយ!!!!....

គាត់បានអោយឪឡឹកមកខ្ញុំ ហើយទោះខ្ញុំជូនលុយគាត់យ៉ាងណាក៏គាត់មិនទទួល ទាំងដែលគាត់អត់ស្គាល់ថាខ្ញុំជាពីណាគេទៀត....?

តែដោយអកុសល, គាត់បានបើកចេញពីខ្ញុំបានតែមួយសន្ទុះសោះ ស្រាប់តែមានឡាន Vigo ពាក់ស្លាកលេខ ភ្នំពេញ 2AB-8079 បើកបរដោយមានសារធាតុស្រវឹងក្នុងខ្លួន បានបើកទៅបុករថយន្ដដឹកឱឡឹករបស់គាត់ បណ្ដាលអោយគាត់ស្លា ប់នៅនិងកន្លែង ហើយចំណែកកូនស្រីរបស់គាត់, ខ្ញុំបានបញ្ជូនគាត់ទៅមន្ទើរពេទ្យខេត្តដែរ តែដោយរបួសក្មួយស្រីធ្ងន់ធ្ងរពេក ក៏បានស្លា ប់នៅមន្ទើរពេទ្យទៀត....។

ពិតជាគួរអោយសង្វេកណាស់....? ឥលូវខ្ញុំបានអោយគេដឹកសា កស ពគាត់ទាំងពីរនាក់ យកមកដាក់នៅវត្តត្រពាំងរូងទុកធ្វើបុណ្យតាមប្រពៃណី....

សំរាប់ថវិកាដឹកសា កស ព និងបូជាតាមប្រពៃណី, ខ្ញុំនិងជួយដល់ពួកគាត់ទាំងអស់....??? សូមវិញ្ញាណក្ខន្ធរបស់អ៊ុំប្រុស និងក្មួយស្រីបានទៅកាន់សុគិតភពចុះ ....។

សូមបងប្អូនមានសមត្ថកិច្ចចាប់ជនបង្កនេះ មកទទួលខុសត្រូវចំពោះមុខច្បាប់អោយបាន ហើយខ្ញុំនិងតាមរឿងនេះ ព្រោះពួកគាត់ដូចជាមានជីវភាពលំបាកណាស់...។​ សូមបងប្អូនបើកបរដោយមានការទទួលខុសត្រូវ ព្រោះជីវិតមនុស្សមិនអាចវិលល្ងាចវិញទេ.....ដោយក្ដីក្រៀមក្រមបំផុតពីខ្ញុំបាទ ហ៊ុន ជា"។

ប្រភព៖ HC ហ៊ុន ជា ដើម្បីខ្មែរ