តារាសម្តែងដ៏មានប្រជាប្រិយភាព កញ្ញា មាន សូនីតា បានបង្ហាញអារម្មណ៍ព្រូយខ្វល់ខ្វាយពីបងប្អូន ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា និងសូមឲ្យបងប្អូនទាំងអស់គ្នា ត្រូវគិតពីអនាម័យ ជាចំបង បងប្អូនត្រូវអនុវត្តតាមអ្វីដែលក្រសួងសុខាភិបាល លោកបានធ្វើការណែនាំ។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់កញ្ញា មាន សូនីតា បានបង្ហាញថា "ក្នុងកំឡុងពេលនេះនិយាយទៅអ្នកណាក៏ពិបាកដែរអ្នកណាក៏ក្លាយជាជនសង្ស័យដែល ពេលខ្លះមិនទុកចិត្តខ្លួនឯងទៀត តែគ្រាន់តែចង់រំលឹកអ្នកទាំងអស់គ្នាថាកុំបំភ័យខ្លួនឯង នាំអោយអាយុខ្លី កាន់តែគិតអីមិនចេញ , ដោះស្រាយបញ្ហាអីមិនកើត , កាន់តែស្រ្តស ហើយរឹតតែអាក្រក់ទៀតនោះ អ្នកដែលកំពុងផ្សព្វផ្សាយពត៌មានមិនពិតទាំងអស់នោះ!

សំខាន់តាំងស្មារតីអោយល្អថែរក្សាសុខភាព និងអម័យខ្លួនប្រាណ អោយស្អាតជានិច្ច ញាំបន្លែផ្លែឈើឱ្យបានច្រើន ដើម្បីប្រព័ន្ធភាពស៊ាំ មាំមួន ការពារ បានល្អ ឈ្នះរាល់បញ្ហាមេរោគមិនល្អ ... ??? ត្រូវអត់ ❗ មានសូនីតា "។

















ប្រភព៖ Mean Sonyta មាន សូនីតា