សូមចូលរួមរំលែកទុក្ខផង...ពេលនេះតារាកំប្លែង នាយ ប៉ោយ បានទទួលមរណ ភាពហើយ...
ស៊ីហៀង
-

បងប្អូនជាច្រើន បានប្រាកដជាស្គាល់តារាកំប្លែង នាយ ប៉ោយ ដែលជាតារាកំប្លែងម្នាក់ ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងណាស់ តែនៅមុននេះបន្តិច ក៏បានទទួលដំណឹងថា លោកបានទទួលមរណភាពហើយ នៅថ្ងៃនេះ។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់លោក អុឹម ជីវ៉ា បានបង្ហោះសារថា "RIP តារាកំប្លែង នាយ ប៉ោយ បានទទួលមរណៈភាពហើយ ស ពត្រូវបានដឹកពីមន្ទីពេទ្យកាល់ម៉ែត្រទៅតម្កល់នៅផ្ទះនៅឯភ្នំបាសិទ្ធ អាស្រ័យដូចបានជំរាបជូនខាងលើសូមបងប្អូនសិល្បករមេត្តាជ្រាបជាដំណឹងផង ។ ដោយក្តីគោរពៈ អុឹម ជីវ៉ា"។

ប្រភព៖ អុឹម ជីវ៉ា