សហព័ន្ធក្រុមគ្រូពេទ្យថែទាំអ្នកជំងឺ បានបង្ហាញឱ្យដឹងថា គិលានុបដ្ឋាយិកាអ៊ីតាលី ម្នាក់បានសម្លាប់ខ្លួនឯងក្រោយពេលធ្វើតេស្ដរកវិរុសកូវីដ១៩ដោយរកឃើញថាមានភាពវិជ្ជមាន ហើយការសម្លាប់ខ្លួនឯងនេះដើម្បីបញ្ចៀសខ្លួនរបស់នាងកុំឱ្យឆ្លងទៅអ្នកដទៃផ្សេងទៀត។
គិលានុបដ្ឋាយិកាដែលសម្លាប់ខ្លួនឯងនោះមានឈ្មោះថា ដានីលឡា ត្រេសហ្ស៊ី មានអាយុ៣៤ឆ្នាំ ដែលរូបនាងបានកំពុងនឹងបម្រើការងារជាគ្រូពេទ្យជួរមុខប្រយុទ្ធប្រឆាំងនឹងមេរោគរលាកផ្លូវដង្ហើមថ្មីក្នុងមន្ទីរពេទ្យ សាន ជឺរាដូ (San Gerardo) ក្នុងទីក្រុងម៉ូហ្សា( Monza) នៅឯតំបន់ ឡុំបាឌី(Lombardy) ដែលជាតំបន់ដែលមានអ្នកឆ្លងដ៏ច្រើននៅប្រទេសអ៊ីតាលី។
សហព័ន្ធជាតិគិលានុប្បដ្ឋាយិកានៃប្រទេសអ៊ីតាលីបានបញ្ជាក់ពីការស្លាប់របស់នាងនិងបានសម្តែងនូវការឈឺចាប់និងនឹងសោកស្ដាយជាខ្លាំងចំពោះការបាត់បង់អ្នកគ្រូពេទ្យដ៏ល្អម្នាក់ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីយប់មិញ។ ក្រុមសហព័ន្ធជាតិ នោះបានបន្ថែមទៀតថា គិលានុបដ្ឋាយិការូបនោះ បានទទួលរងនូវភាពតានតឹងជាខ្លាំង ខណៈពេលដែលរូបនាងបានបានដឹងថាខ្លួនបានឆ្លងនូវមេរោគមួយនេះ នៅអំឡុងពេលដែលព្យាយាមគ្រប់គ្រងស្ថានការការឆ្លងរីករាលដាលនៃវីរុសមួយនេះ។
អ្នកចាត់ការទូទៅនៃមន្ទីរពេទ្យ សាន ជឺរាដូ (San Gerardo) លោក ម៉ារីអូ អាល់ផារ៉ន( Mario Alparone) បាននិយាយថា គិលានុបដ្ឋយិកា ដានីលឡា(Daniela) បានឈឺនៅផ្ទះតាំងពីថ្ងៃទី ១០ ខែមីនាហើយថារូបនាងមិនបានស្ថិតក្រោមការឃ្លាំមើលរបស់គ្រូពេទ្យនោះទេ។
កាលពីម្សិលមិញតួលេខចេញផ្សាយដោយវិទ្យាស្ថានស្រាវជ្រាវអ៊ីតាលីកាលពីម្សិលមិញបានបង្ហាញថាចំនួនអ្នកស្លាប់ថ្មីមានចំនួន ៧៤៣ នាក់ក្នុងរយៈពេលមួយថ្ងៃប៉ុណ្ណោះ ចំណែកឯចំនួន បុគ្គលិកសុខាភិបាលប្រមាណ ៥.៧៦០ នាក់បានឆ្លងវីរុសនេះ។
គួរបញ្ជាក់ផងដែរថាក្នុងពេលបច្ចុប្បន្ននេះ ប្រទេសអ៊ីតាលីមានអ្នកឆ្លងសរុបដែលបានកើនឡើងដល់ ៦៩១៧៦ នាក់នេះយោងតាមតួលេខចុងក្រោយដែលបានបញ្ជាក់កាលពីថ្ងៃអង្គារនេះ៕ ប្រភព Dialymail
សម្រួលអត្ថបទដោយ៖ SOEUR.