នាយករដ្ឋមន្រ្តីប្រាយុធចាន - អូចា កាលពីថ្ងៃព្រហស្បតិ៍បានសម្តែងការព្រួយបារម្ភចំពោះការខូចខាតដ៏ធំធេងដែលបណ្តាលមកពីភ្លើងឆេះព្រៃនៅក្នុងឧទ្យានជាតិDoi Suthep-Pui ក្នុងខេត្តឈៀងម៉ៃដែលបានបង្កជាការបំពុលបរិយាកាសដ៏ធ្ងន់ធ្ងរនៅខេត្តភាគខាងជើងមួយនេះផងដែរ។
អភិបាលខេត្តឈៀងម៉ៃលោក Charoenrit Sanguansat បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថាទោះបីអគ្គិភ័យដែលបានឆាបឆេះឡើងនៅល្ងាចថ្ងៃពុធ - ត្រូវបានគ្រប់គ្រងបានក៏ដោយប៉ុន្ដែការខូចខាតដែលវាបន្សល់ទុកនោះគឺមានទំហំខូចខាតធំធេងណាស់។
លោកបានបន្ថែមទៀតថាការឆេះព្រៃនេះក៏មានបង្កជាការបំពុលកម្រិត ២.៥PMនៅក្នុងតំបន់មួយនេះដែលវាមានកម្រិត១០០០µg / m³ដែលកម្រិតនេះវាខ្ពស់លើសកម្រិតសុវត្ថិភាព២០ដងឯណោះ នេះបើយោងតាមនាយកដ្ឋានត្រួតពិនិត្យការបំពុលបរិស្ថាន(PCD)
លោក Charoenrit បាននិយាយថាមន្ត្រីនិងទាហានក្នុងតំបន់ជិត ៥០០ នាក់មកពីតំបន់កងទ័ពទី ៣ ត្រូវបានកោះហៅនិងបញ្ចូនទៅពន្លត់ភ្លើង នៅក្នុងតំបន់ដែលមានភ្លើងឆេះព្រៃ ពួកគេបានចំណាយពេលជាង ១៤ ម៉ោងដើម្បីគ្រប់គ្រងស្ថានការណ៍ភ្លើងឆេះព្រៃនោះបាន៕ ប្រភពBANGKOK POST
សម្រួលអត្ថបទ៖SOEUR.