ក្រសួងសុខាភិបាល​ សូមអំពាវនាវដល់ប្រជាពលរដ្ឋ មិនត្រូវប្រើប្រាស់ឧបករណ៍ធ្វើតេស្តរហ័សរកវីរុសកូវីដ១៩ ដោយខ្លួនឯងនោះឡើយ និងស្នើសូមឲ្យសមត្ថកិច្ចចាត់វិធានការច្បាប់ ចំពោះអ្នកផ្សព្វផ្សាយឧបករណ៍នេះ...
ស៊ីហៀង
-

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ នេះ ក្រសួងសុខាភិបាលកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ មិនត្រូវប្រើប្រាស់ឧបករណ៍ធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ ដោយខ្លួនឯងនោះឡើយ។ ដោយសារតែបច្ចុប្បន្នមានការផលិតឧបករណ៍ធ្វើតេស្តរហ័សច្រើន តែមិនមានឧបករណ៍ធ្វើតេស្តណាមួយដែលបានបញ្ជាក់ទទួលស្គាល់ពីអង្កការសុខភាពពិភពលោក នូវភាពត្រឹមត្រូវ និងមានប្រសិទ្ធភាពនៅឡើយទេ។

ក្រសួងបានបន្ថែមទៀតថា ឧបករណ៍ធ្វើតេស្តរកវីរុសកូវីដ១៩ រហ័សនេះ អាចចេញលទ្ធផលវិជ្ជមាន រីឯអ្នកមានមេរោគ បែរទៅជាមានលទ្ធផលអវិជ្ជមានទៅវិញ ព្រោះថា ការចេញលទ្ធផលមកមិនច្បាស់លាស់ដូចនេះមានវិទ្យាស្ថានជាតិស្រាវជ្រាវសាធារណៈ និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលកំពុងប្រតិបត្តិការតាមបច្ចេកទេស និងគោលការណ៍ប្រតិបត្តិស្តង់ដាររបស់អង្គការសុខាភាពពិភពលោក ដែលមានការចេញលទ្ធផលទទួលស្គាល់ត្រឹមត្រូវ។

ក្រសួងសុខាភិបាល បានព្រមានថា ជនដែលប្រើឧបករណ៍សម្រាប់តេស្តរហស័រកមេរោគកូវីដ១៩ មកផ្សព្វផ្សាយជាសាធារណៈដោយគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល នឹងត្រូវផ្តន្ទាទោសតាមផ្លូវច្បាប់ជាធរមាន៕