គួរឲ្យសរសើរណាស់...ម្ចាស់ផ្ទះជួលមួយកន្លែង នៅខេត្តសៀមរាប​ ប្រកាសមិនយកយកថ្លៃបន្ទប់ជួលចំនួន៣ខែ ចាប់ពីខែនេះតទៅ...
ស៊ីហៀង
-

កាលពីថ្ងៃម្សិលមិញនេះ មានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ដឺមី សុខាគង់ បានបង្ហោះសារយ៉ាងរំភើប ដែលធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ ពិតជាមិនសរសើរមិនបានចំពោះទឹកចិត្តរបស់ម្ចាស់ផ្ទះ ជួលមួយកន្លែងនៅខេត្តសៀមរាប ដោយគាត់មិនយកថ្លៃបន្ទប់ជួលចំនួន៣ខែ។

នៅក្នុងគណនីហ្វេសប៊ុកខាងលើបានរៀបរាប់ថា "ជំរាបសួរពុកម៉ែបងប្អូនទាំងអស់ ខ្ញុំបាទព្រមទាំងក្រុមគ្រួសារដែរជាម្ចាស់ផ្ទះមួយមានបន្ទប់ជួលចំនួន10បន្ទប់ ដែរមានបងប្អូនស្នាក់នៅគ្រប់បន្ទប់ទាំងអស់ នៅភូមិសាលាកន្សែងឃុំសាលាកន្សែងស្រុកសៀមរាបខេត្តសៀមរាប ដោយសារតែមានជំម្ងឺ Covid 19 ដ៏កាចសាហាវនេះ ខ្ញុំបាទជាម្ចាស់ផ្ទះនេះមិនយកថ្លៃបន្ទប់ជួលចំនួន3ខែ$ដោយចាប់ពីរខែនេះទៅ។ សូមអរគុណ"។

ប្រភព៖​  ដឺមី សុខាគង់