ហាយសូកប់សេរី... បន្ទាប់លែងប្តីរួច Love Riya កាន់តែឡើងកូដ កាន់តែស្រស់ស្អាត​ ទិញឡានទំនើបៗ ធ្វើឲ្យអ្នកគាំទ្រលាន់មាត់គ្រប់គ្នាថា...
-

បងប្អូនប្រាកដជាបានស្គាល់ពីវត្តមានរបស់អ្នកលក់ឡេសាច់សខ្ចី ស្រស់ផូរផង់ ដ៏ល្បីឈ្មោះម្នាក់ នៅក្នុងប្រទេសកម្ពុជា នោះគឺអ្នកនាង Love Riya ដែលជាអ្នកលក់អនឡានម្នាក់ ពូកែវោហាស័ព្ទ និងទទួលបានការគាំទ្រយ៉ាងខ្លាំង ដោយសារតែផលិតផលរបស់អ្នកនាងល្អពិតៗ ហើយថែមទាំង ធ្វើឲ្យអតិថិជនជាច្រើន សរសើរពីផលិតផលរបស់អ្នកនាង ថាល្អគ្រប់ៗគ្នាតែម្តង។

បន្ទាប់ពីលែងលះជាមួយស្វាមីរួចមក អ្នកនាងហាក់ឡើងកូដជាបន្តបន្ទាប់ ហើយក៏ប្រើជីវិតដ៏សែនហីហា សម្រស់កាន់តែស្រស់ផូរផង់មិនចាញ់ក្រមុំនោះទេ។ អ្វីដែលកាន់តែភ្ញាក់ផ្អើលនោះ គឺអ្នកនាងពិតជាត្រូវប៉ាន់ខ្លាំង មិនថាខាងប៉ុស្តិ៍ទូរទស្សន៍ ឬ ខាងសម្អាងការនោះទេ គឺត្រូវការរូបអ្នកនាងទៅថតជាហូរហែ។

ដោយឡែកកាលពីថ្ងៃម្សិលមិញនេះ អ្នកនាងបានបង្ហាញរថយន្តស៊េរីទំនើប ដែលអ្នកនាងទើបតែទិញ ដើម្បីបង្ហាញថា នារីម្នាក់នេះមិនទន់ជ្រាយទេ ទោះបីជាមានឈ្មោះថាជាស្រ្តីមេម៉ាយក៏ពិតមែន តែមានសមត្ថភាពពេញខ្លួន អាចមើលថែខ្លួនឯង និងកូនបានយ៉ាងល្អ ។

អ្នកនាងបានបង្ហោះសារយ៉ាងខ្លីលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា "កាដូរអោយខ្លូនឯងមុនចូលឆ្នាំខ្មែររីករាយនឹងជីវិតថ្មី❤️"៕

ប្រភព៖​Love Riya Official