ក្បាច់គុណល្បុក្កតោ គឺជាក្បាច់គុនបុរាណខ្មែរមួយ ដែលមានស្នៀតក្បាច់គុនប្រយុទ្ធដោយប្រើដៃ ជាចំបង ព្រមទាំងបច្ចេកទេសនៅលើដី និងអាវុធជាដើម។ ល្បុក្កតោ គឺជាក្បាច់គុនបុរាណខ្មែរដំបូងគេ ដែលត្រូវបានគេប្រើប្រាស់ដើម្បីប្រយុទ្ធ នឹងសត្រូវ ក្នុង កំឡុងសម័យអង្គរ។ អ្នកហាត់ក្បាច់គុននេះ ត្រូវតែហ្វឹកហាត់ដោយរប្រើជង្គង់ កែង ដៃ ជើង និងក្បាលផងដែរ ហើយដំបងខ្លីជាធម្មតា ត្រូវបានគេប្រើប្រាស់ជាអាវុធ។

ជាមួយគ្នានេះដែរបើយោងទៅតាមការបង្ហោះរបស់គណនីហ្វេសប៊ុកដែលមានឈ្មោះថា ពេជ្រ ចរណៃ ល្បុក្កតោខ្មែរ បានធ្វើការបង្ហោះយ៉ាងដូច្នេះថា ៖ « ពួកខ្ញុំខំប្រឹងអួតពី វប្បធម៌ណាស់..?? តែដូចជាមិនសូវមានអ្នកគាំទ្រសោះ.. ពេលសម្ដែង ម្ដងៗ ភ្លាត់ស្នៀត ថ្លោះដៃ គ្រិចជេីង បែ កក្បា ល..ល..។ តែពួកខ្ញុំនៅតែញញឹម នៅតែបន្តរ ផ្សព្វផ្សាយពី វប្បធម៌ទៀត..! ខ្ញុំសុំពីអ្នកទាំងអស់គ្នាត្រឹមតែ ជួយស៊ែរ ជួយឡាច ខមិនផ្ដល់កំលាំងចិត្ត..ទៅពួកគាត់ ដែលខំប្រឹង បេីម្បីសិល្បះ វប្បធម៌ខ្មែរ តេីបានទេ? » ៕










