តារាចម្រៀងជើងចាស់ និងជាម្ចាស់បទ "កោះឧញ៉ាតី" លោកពូ ណយ វ៉ាន់ណេត បានធ្វើឲ្យមហាជន មានចំងល់ជាខ្លាំង បន្ទាប់ពីរូបភាពរបស់លោកត្រូវបាន ធ្វើការបង្ហោះសាធារណៈ ខណៈពេលដែលរូបលោកកំពុងតែរៀបឥដ្ឋ ។ ដោយចង់បញ្ជាក់ពីបញ្ហានេះ លោក អុឹម ជីវ៉ា ក៏បានសាកសួរព័ត៏មានពិតពីសាមីខ្លួន ដើម្បីស្រាយចំងល់ទាំងអស់គ្នា។

លោកបានធ្វើការបង្ហោះសារថា ខ្ញុំបាទ អុឹម ជីវ៉ា ជំនួសមុខអោយបងប្រុស ណយ វណ្ណេត ដែលជាតារាចំរៀងដ៏ល្បីរបស់ព្រះរាជាណាចក្រកម្ពុជា សូមចេញធ្វើការបដិសេដទាំងស្រុងរាល់ពត៌មានក្លែងក្លាយ ការពិតបងប្រុសណយ វណ្ណេត មិនបានធ្លាក់ខ្លួនធ្វើកម្មករសំណង់ដូចគេយកមកផុសឬយកមកផ្សាយឡើយ គឺពេលនេះបងប្រុសណយ វណ្ណេត កំពុងរស់នៅយ៉ាងមានក្តីសុខ ជាមួយក្រុមគ្រួសារ និងកូនដែលមានផ្ទះរហូតដល់បីកន្លែង ទីមួយវីឡាកូនកាត់នៅខាងត្បូង វត្តជំពូកក្អែក និងវិឡារទី២គឺនៅខាងមុខវត្តនិរោធ និងផ្ទះល្វែងទី៣ នៅវាលស្បូវ គឺគាត់មានដីនៅខេត្តកំពង់ស្ពឺ អ្វីដែលបងប្អូនឃើញរូបគាត់បង្ហោះធ្វើសំណង់នោះគឺគាត់ជួយធ្វើដំបូលផ្ទះខាងលើអោយកូនគាត់ដោយសារគាត់ខ្ចិលជួលជាងនាំអស់លុយច្រើន ព្រោះបងប្រុសណយវណ្ណេតគាត់ចេះផ្នែកសាង់សង់ដែគឺគាត់អាចធ្វើបាន ផ្ទះដែលគាត់ធ្វើនោះគឺធ្វើទុកអោយកូនគាត់រស់នៅ ហើយពេលនេះបងប្រុសណយ វណ្ណេត មានជីវភាពធូធាមិនខ្វះខាត មិនធ្វើជាកម្មករសំណង់ដូចគេនិយាយឡើយ។

អាស្រ័យដូចបានជំរាបជូនខាងលើនេះសូមបងប្អូនមេត្តាជ្រាបហើយសូមច្រានចោលពត៌មានក្លែងក្លាយនិងទាំងស្រុង ហើយសូមកុំជឿតាមការបំផុសបំផុលបំពុលសង្គមទៀតអី ព្រោះការផុសនេះគឺអាចប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូរបស់បងប្រុស ណយ វណ្ណេត ។

សូមបញ្ជាក់ដែរថា បងប្រុសណយវណ្ណេត មានកូន៥នាក់ គាត់ចូលនៅឆ្នាំ១៩៨៦ ហើយល្បីល្បាញក្នុងឆ្នាំ៩០ជាង ទីលំនៅបច្ចុប្បន្នមាន3កន្លែង ហើយទីលំនៅដែលបងប្រុសនៅជាអាចិនត្រៃ គឺនៅភូមិជំពូកក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ សូមអរគុណ ។ ដោយក្តីគោរពៈ អុឹម ជីវ៉ា




