វីរៈ និច្ច "កូនសោរឆ្ពោះទៅរកភាពជោគជ័យក្នុងអាជីវកម្មនិងក្នុងជីវិត គឺភាពស្មោះត្រង់"
-

តារាចម្រៀងសាច់សខ្ចី និងជាតារាចម្រៀងវ័យក្មេង​ វីរៈ និច្ច បានទទួលប្រជាប្រិយយ៉ាងឆាប់រហ័ស និងទទួលការកោតសរសើរជាខ្លាំង ដោយសារតែសមត្ថភាព និងទឹកដមសំលេងដ៏ក្រអួនក្រអៅរបស់កញ្ញា។ តារាចម្រៀងវ័យក្មេងរូបនេះ តែងតែបំពេរអារម្មណ៍របស់មហាជនតាមរយបទចំរៀងពិរោះ រណ្តំចិត្ត និងបទចំរៀងបែងញាក់កន្ត្រាក់អារម្មណ៍។

អ្វីដែលនិច្ចចង់និយាយនៅពេលនេះ គឺចង់បង្ហាញទៅបងប្អូនទាំងអស់គ្នា ភាពជោគជ័យដែលនិច្ចទទួលបាននៅក្នុងពេលនេះ គឺបានដោយសារតែសមត្ថភាព និងភាពស្មោះត្រង់ ។ ភាពស្មោះត្រង់គឺជាកត្តាដែលចាំបាច់បំផុតសម្រាប់ មនុស្សគ្រប់រូប ហើយភាពស្មោះត្រង់នេះហើយ នឹងនាំអ្នកឲ្យទៅជួបនូវអ្វីដែលល្អៗនៅក្នុងជីវិត។

មនុស្សយើងត្រូវរក្សាឲ្យបាននូវភាពស្មោះត្រង់ មិនការរកស៊ី ឬក៏ធ្វើអ្វីផ្សេងក៏ដោយ ត្រូវប្រកាន់ខ្ជាប់ឲ្យបានជានិច្ចនៅភាពស្មោះត្រង់ លើខ្លួនរបស់អ្នក។ និច្ច បានលើកឡើងថា កូនសោរឆ្ពោះទៅរកភាពជោគជ័យក្នុងអាជីវកម្មនិងក្នុងជីវិតគឺភាពស្មោះត្រង់សមត្ថភាពក្នុងការទទួលយកនិងផ្តល់នូវមតិយោបល់ដែលមានចេតនាល្អនិងមានភាពរឹងមាំនៃចរិតលក្ខណៈនិងជំនឿចិត្តលើគោលការណ៍របស់មនុស្សម្នាក់។​